មានគ្រប់ពណ័ គ្រប់ក្លិន! សណ្ឋាគារមួយកន្លែង ក្នុងទីក្រុងបាងកក បង្ហូរកាកសំណល់ស្រោមអនាម័យ ដែលប្រើប្រាស់រួចជាច្រើន តាមលូទឹកស្អុយ.... (មានវីដេអូ)
-

ប្រទេសថៃៈ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះ រូបភាពជាច្រើនសន្លឹក ត្រូវបានបុរសម្នាក់ មានឈ្មោះ นายอร่อยอูมามิ បង្ហោះលើបណ្ដាញសង្គម បង្កការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបង្ហាញពីទិដ្ឋភាពលូទឹកស្អុយក្បែរសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់បាំងកកយ៉ៃ ក្រុងបាងកក ដែលអណ្ដែតទៅដោយកាកសំណល់ស្រោមអនាម័យប្រើប្រាស់រួចជាច្រើន។ 

បង្កភាពកខ្វក់ គ្មានអនាម័យ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការហួសចិត្ត និងរិះគន់យ៉ាងខ្លាំង រហូតឈានដល់ការចុះត្រួតពិនិត្យ ពីសំណាក់អជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ច​។

ជាលទ្ធផលបានរកឃើញថា កាកសំណល់ស្រោមអនាម័យទាំងអស់នោះ គឺមានប្រភពចេញពីសណ្ឋាគារមួយកន្លែងក្បែរនោះ (មិនបញ្ចេញឈ្មោះ) ហើយអជ្ញាធរក៏បានចូលទៅណែនាំ និងផាកពិន័យជាទឹកប្រាក់ចំនួន១០០០០បាត (ជាង៣០០ដុល្លារ) ពីបទខ្វះការថែទាំសំរាម បង្កឲ្យកង្វក់កន្លែងសាធារណៈ ៕

ប្រភពៈ นาย อร่อย อูมามิ