កុំដាច់ចិត្តអូសរំលងអីបងប្អូន...ឲ្យតែភ្លៀងម្តងៗ បីនាក់ម្តាយកូន អង្គុយទាល់ភ្លៀងរាំង ទើបបានដេក ហើយពេលខ្លះក៏ត្រូវ...(មានវិដេអូ)
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសបុកមួយដែលមានឈ្មោះ Phorn Chetra បានបង្ហោះសូមអំពាវនាវដល់សប្បុរសជនមេត្តាជួយដល់ក្រុមគ្រួសារ រស់នៅក្នុងផ្ទះធ្លុះធ្លាយ ទ្រុឌទ្រោម ពេលភ្លៀងម្តងមិនដែលបានដេកនោះទេ ហើយគាត់ក៏មានការខ្វះខាតស្បៀងសម្រាប់ហូបចុកទៀតផង។ 


ស្រ្តីកំសត់និងកូនស្រីរស់នៅ ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាមួយកូនស្រីពីរនាក់។ ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា "សូមជួយshare សូមគោរពអំពាវនា ទៅកាន់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងបងប្អូនសប្បុរសជនទាំងអស់ សូមមេត្តាជួយធ្វើផ្ទះ ឬស្បៀងអាហារដល់គ្រួសារ អ្នកមីង ពៅ ដែលជាមនុស្សក្រលំបាកវេទនានេះផង ។


៚អ្នកមីង មានមុខរបដើរចាក់អង្រងលក់ ពីរនាក់កូនស្រី មួយថ្ងៃរកបានតែ5000-6000៛ក្នុងការផ្គត់ផ្គង់គ្រួសារ ពីមួយថ្ងៃទៅមួយថ្ងៃគ្រួសារគាត់មួយនេះកាន់តែលំបាកទៅៗ។សូម្បីតែផ្ទះក៏ធ្លុះធ្លាយគ្រប់ទីកន្លែង ពេលភ្លៀងមកម្ដងៗគាត់តែតែងនាំកូនគាត់អង្គុយ រង់ចាំមេឃឈប់ភ្លៀងទើបមានកន្លែងគេង ដូចនេះអ្នកមីងសុំចិត្តបងប្អូនមេត្តាជួយគាត់ជាស្បៀងអាហារ នឹងជួយជួសជុលផ្ទះគាត់អោយរស់នៅសមរម្យផង ។


៚អ្នកមីងរស់នៅ ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ សូមបងប្អូនជួយគ្រួសារគាត់ដោយក្ដីអាណិតផងចុះ

#ទំនាក់ទំនងមកក្រុមការងាឬផ្ដល់ជំនួយតាមរយះខ្ញុំបាទ phorn chetra ៖096,9988938-085 600076 សូមអរគុណ..!!!"។

មានវិដេអូ៖



ប្រភព៖ Phorn Chetra