បន្ទាប់ពី ផ្ទុះការិះគន់ថា បូ វិចិត្យ ប្រើប្រាស់គ្រឿងញៀន ភ្លាមឃើញដូច្នេះ ពែកមីក៏បានសូមណូមពរទៅ....
ស៊ីហៀង
-

ថ្មីៗនេះ នៅលើបណ្តាញសង្គមបានមានការភ្ញាក់ផ្អើល យ៉ាខ្លាំងដោយសារតែលេចវត្តមានរបស់តារាចម្រៀង លោក   បូរ វិចិត្យ ដែលជាម្ចាស់បទ" ប៊ិសសយ " ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងនៅឆ្នាំ២០០​០ បន្ទាប់មកបាត់មុខពីសីល្បះអស់ជាច្រើនឆ្នាំ ស្រាប់តែពេលនេះគេឃើញលោក មកធ្វើជាអ្នក អាយ៉ែរឡាន នៅផ្សារសីលិប ។

លោកបានប្រាប់ពីមូលហេតុដែលធ្វើឲ្យលោកមិនអាចបន្តនៅក្នុងវិស័យសីល្បះនេះបានគឺដោយសារតែលោកបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យលោកបាត់បង់ការចងចាំ និងមិនអាចបន្តអាជីបជាអ្នកសីល្បះបាន ។

បន្ទាប់ពីដឹងពីមូលហេតុរបស់លោក  បូរ វិចិត្យ រួចស្រាប់តែមានគណីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sophea Sin បានលើកឡើងនៅលើបណ្តាញសង្គមថា  “(ម្ចាស់បទប៊ិះសយ) អាគាត់ហ្នឹងប្រើ ថ្នាំនិយាយបែកៗ កូនតាប្រធានភូមិនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ គ្រួសារមានជីវភាពសមរម្យ បើចង់ជួយគាត់តេស្តទឹកនោមសិនទៅ ហើយយកគាត់ទៅមណ្ឌលបន្សាប។ ព័ត៌មានថាគាត់វង្វេងបាត់ស្មារតីដោយគ្រោះថ្នាក់ចរាចរណ៍ជារឿងមិនពិត”។

បន្ទាប់ពីឃើញការលើកឡើងបែបនេះរួចស្រាប់តែលោក ពែកមី បានធ្វើការសំណូមពរទៅលោក Sophea Sin ថា" បង​ ?Sophia. sin​ ?អេីយ​ បេីបងមិនបានជួយគ្នាទេ​ សូមកុំមករំខានចិត្តអ្នកដែលអាណិត​ អ្នកដែលជួយគាត់ធ្វេីអី​ ទោះគាត់ដួលដោយសាអ្វីក៏ដោយ​ តេីយេីងអាចលេីកគាត់ឡេីងវិញ​ អោយកំលាំងចិត្តគាត់​ អោយគាត់បានរស់ក្នុងជីវិត្តមួយថ្មីម្តងទៀតបានទេ​? ??? គាត់ដួលហេីយកុំជាន់គាត់ថែមទៀត???"