នឹកកំពង់សោមណាស់...នឹកឆ្នេរខ្សាច់ដ៏សស្អាត នឹកគ្រឿងសមុទ្រស្រស់ៗ នឹកទឹករលក នឹកកន្លែងធ្លាប់រត់លេង ចង់អោយភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទៅកំសាន្តសប្បាយដូចកាលគ្រាមុន...
ស៊ីហៀង
-

តារាសម្តែង និងបង្ហាញម៉ូត ដ៏មានប្រជាប្រិយភាព កញ្ញា សូដា នីតា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ដែលស្រលាញ់កញ្ញា។ 


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកកញ្ញា សូដា នីតា បានបង្ហោះសារថា "?នឹកណាស់ កំពង់សោម ? ចាំឯកឧត្តម គួច ចំរើន លោករៀបចំឆ្នេរអោយស្អាតឡើងវិញចាំទៅលេងកំពង់សោម សារជាថ្មី ខ្ញុំចូលចិត្តអង្គុយមើលទឹកសមុទ្រ ទឹករលក តែ១រយះពេលអត់បានទៅលេង ?នឹកណាស់ឆ្នេរខ្សាច់ដ៏សស្អាត នឹងគ្រឿងសមុទ្រស្រស់ៗ ចង់អោយភ្ញៀវជាតិ&ភ្ញៀវអន្តរជាតិទៅកំសាន្តសប្បាយដូចកាលគ្រាមុន ?ថ្ងៃ ឈរមើលសមុទ្រ ?យប់ ដើរញុាំអីតាមឆ្នេរខ្សាច់។


??នាងខ្ញុំសង្ឃឹមថា ឯកឧត្តម&លោកជំទាវ នឹងរៀបចំអោយបានឆាប់ៗ ខ្ញុំចង់ទៅលេងឆាប់នាមាត់សមុទ្រ ព្រោះឆ្នេរសមុទ្រប្រទេសយើងស្អាតណាស់ ?ខ្ញុំគិតថា ... តំបន់ទាក់ទាញភ្ញៀវជាតិ&ភ្ញៀវអរន្តជាតិច្រើនជាងគេគឺ ទី១ ខេត្ត សៀបរាប អង្គរវត្ត ទី២ ខេត្តព្រះសីហនុ ក្រុងកំពង់សោម"។


បន្ទាប់ពីបានឃើញការបង្ហោះសាររបស់កញ្ញាភ្លាម ក៏មានបងប្អូនជាបង្ហាញអារម្មណ៍នឹកនា ព្រោះខានបានទៅលេងកំពង់សោមជាយូរមកហើយ ៕


ប្រភព៖ So Danita