ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៩នេះ ក្លឹបបាល់ទាត់មុនីរាជ យូណាយធិត ដែលដឹកនាំដោយលោកប្រធានក្លឹប កុយ សារ៉ុន និង គ្រូបង្វឹកដែលមានឈ្មោះបោះសំលេងគឺ លោកគ្រូ ខែម សូនី បានសម្តែងការត្រេកអរ បន្ទាប់ពីក្រុមរបស់លោក បានទទួលជ័យលាភីលេខ១ ដោយក្លឹបបាល់ទាត់មុនីរាជ យូណាយធិត បានរៀបចំពិធីដង្ហែរពានទៅប្រគល់ជូន នាយកសាលា និងពិធីប្រកាស បំពាក់កំរងផ្កាជូនដំណើរ កីឡាករ មុនីរាជ មុនពេលចេញទៅប្រកួតមិត្តភាពកម្ពុជា ថៃ នៅឯប្រទេថៃ។
ក្រោមការដឹកនាំយកល្អរបស់គ្រូបង្វឹក លោក ខែម សូនី និងការជួយជ្រុំជ្រែងដ៏ខ្លាំងក្លារបស់លោកប្រធានក្លឹប កុយ សារ៉ុន ទើបធ្វើឲ្យក្រុមកីឡាករ មានភាពស្វាហាប់ និងមានកំលាំងក្នុងការប្រកួតដណ្តើមយកពានរង្វាន់ ដោយការប្រឹងអស់ពីកំលាំងកាយចិត្ត មិនរាថយ បើទោះបីជាមានឧបសគ្គធំប៉ុណ្ណា។
ក្នុងនាមជាកីឡាករ ម្នាក់ៗបានបង្ហាញពីភាពជឿជាក់ ដោយស្មោះអស់ពីកំលាំងចិត្ត ដើម្បីទទួលបានពានរង្វាន់ និងមិនធ្វើឲ្យលោកប្រធានក្លឹប និងគ្រូបង្វឹកអស់សង្ឃឹមជាដាច់ខាត។ កីឡាករម្នាក់ បានប្រឹងប្រែង ហ្វឹកហាត់ មិនថានឿយហត់យ៉ាង ក៏មិនរាថយ ព្រោះថា ចិត្តជាអ្នកកីឡា គ្មានថ្ងៃនឹងចុះចាញ់ជាដាច់ខាត។
លោកប្រធានក្លឹប បាល់ទាត់ មុនីរាជ យូណាយធិត បានប្រាប់ថា ក្រុមរបស់លោក មានសមាជិក ចំនួន១០នាក់ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន មិត្តភាព កម្ពុជា ថៃ នៅទីក្រុងបាងកក ប្រទេសថៃ។ ការប្រកួតនេះផងដែរ គឺដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពស្និទ្ធស្នាល រវាងគ្នានិងគ្នា។
គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាព កម្ពុជា ថៃ របស់ក្លឹបបាល់ទាត់ មុនីរាជ យូណាយធិត និងធ្វើឡើងនៅថ្ងៃទី ១៩ ២០ ២១ ២២ ខែកញ្ញា ២០១៩ ខាងមុខនេះ។ ហើយលោកក៏សង្ឃឹមថា ក្លឹបបាល់ទាត់របស់លោកនឹងទទួលបានជ័យជំនះ ត្រឡប់មកមាតុភូមិវិញ ជាក់ជាមិនខាន៕