អ្នកប្រដាល់សេរីដ៏ល្បីឈ្មោះរបស់ថៃ ប៊ូខាវ ដែលមានឈាមជ័រ និងពូជពង្សវង្សត្រកូលជីដូនជីតាជាខ្មែរ នៅសំរោងថេត ខេត្តសុរិន្ទ ជាអតីតទឹកដីរបស់ខ្មែរនោះ បានធ្វើការបង្ហាញសមត្ថភាព មួយដែលធ្វើអោយទស្សនិកជនមិនសរសើរមិនបាន នូវការវៃតទល់គ្នា រវាងមនុស្សពីរនាក់ និងខ្លួនតែម្នាក់ឯង។
ក្រោយពីល្បីខ្លាំងមក ប៊ូខាវ ក៏មានជម្លោះរវាងថៃ និងកម្ពុជាជុំវិញដើមកំណើតស្របច្បាប់ នៃក្បាច់គុននេះ បានជំរុញឱ្យអ្នកប្រដាល់ថៃ៣នាក់ចេញមុខទទូចថា ពួកគេមានសញ្ជាតិថៃ បន្ទាប់ពីអ្នកគាំទ្រកីឡាប្រដាល់កម្ពុជា អះអាងថាពួកគេជាជនជាតិខ្មែរ។កីឡាករ ប៊ូខាវ បានសរសេរថា «ខ្ញុំជាពលរដ្ឋថៃ ដែលមានដើមកំណើតកួយ មិនមែនជាពលរដ្ឋខ្មែរ ដូចដែលមនុស្សមួយចំនួន អះអាងទាំងខុសនោះទេ»។
ទន្ទឹមនឹងនេះដែរ នៅក្នុងសន្និសិតមួយ ប៊ូខាវ បានលើកឡើងថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។
បន្ទាប់ពីលឺបែបនេះ ស្រាប់តែ ឧកញ្ញា ស្រីចាន់ថន ចេញមុនមកនិយាយបែបនេះថា ជាសំដីចេញពីមាតុប៊ូខាវមិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរខ្មែរក៏មានអ្នកខ្លាំងដែល បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡាមួយឡានមួយនឹងថវិការបន្ថែមប្រចាំរយះពេល១០ឆ្នាំ🇰🇭នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖