ក្រោយពី អ្នកប្រដាល់ជប៉ុនរូបសង្ហារ Kota ត្រៀមឡើងសង្វៀនប្រកួតជាមួយ "Bua Khao" នៅសង្វៀន Rajadamnern World Series អ្នកគាំទ្របាននាំគ្នាធ្វើការវិភាគដូច្នេះថា....
Sophea
-

ការប្រកួតប្រដាល់រវាងអ្នកប្រដាល់ជប៉ុន «King Junior» Kota Miura អ្នកប្រដាល់វ័យក្មេងសង្ហាជាងគេរបស់ជប៉ុន ដែលត្រូវប៉ះជាមួយ អ្នកប្រដាល់ថៃ Buakhao Banchamek នៅក្នុងសង្វៀន Rajadamnern World Series (RWS) នៅថ្ងៃសុក្រ ទី១៩ ខែសីហាបាន​ក្លាយ​ជា ​ការ​ប្រកួត ​ប្រដាល់ ​ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពី​ជនជាតិ​ជប៉ុននិងពិភពលោកយ៉ាងខ្លាំង​។ 

Kota Miura គឺជាកូនប្រុសរបស់លោក "Kingkazu" Kazuyoshi Miura ដែលជាខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនដ៏ល្បីល្បាញនៅក្នុងវិស័យប្រដាល់ ដោយ​Kota មានកំណត់ត្រាប្រកួតតែមួយលើកប៉ុណ្ណោះ ខណៈអ្នកប្រដាល់ថៃវ័យ ៤០ឆ្នាំ Buakhao ធ្លាប់ឆ្លងកាត់ ២៨៨ ដង ឈ្នះ ២៥៤ ដង (វាយគូប្រកួតឲ្យសន្លប់ ៧៨ ដង) ចាញ់ ២២ ដង និង ស្មើ ១២ ដង។​ 

នៅក្នុងនោះដែរ ប្រជាជនជប៉ុននិងអ្នកគាំទ្របានធ្វើការវិភាគពីការប្រកួតមួយនោះថា ដោយឡែក នៅក្នុងការខមិនដំបូងបានលើកឡើងថា តើ  Buakhao និងវា យគូរប្រកួតដល់ប៉ុន្មានទឹក ខមិនទី ២ ទោះការប្រកួតចាញ់ឬឈ្នះ សូមកុំឱ្យ  Buakhao វាយគូរប្រកួតរហូតដល់បា ក់ ដៃ ជើង ខមិនទី ៣ វាពិតជាមិនគួរឱ្យជឿទេ ប្រសិនបើ Kota អាចយកឈ្នះ Buakaw ដោយរាប់ពីអាជ្ញាកណ្ដាល ខមិនទី៤ Kota Miura បានឆ្លងមេរោគខែមុន កម្លាំងអាចនឹងចាញ់  Buakaw 

ខមិនទី ៥  មហាជនចង់ឃើញ Buakaw ផ្ដល់មេរៀនទៅ ឱ្យ Kota ខមិនទី ៦ Buakaw ពេលនេះមានអាយុ 40 ឆ្នាំហើយ ស្ថានភាពកាយសម្បទារបស់គាត់ប្រហែលជាមិនដូចពេលគាត់ឈ្នះជើងឯក K-1 ទេ ប៉ុន្តែខ្ញុំចង់សួរថា តើអ្នកទាំងអស់គ្នាសប្បាយចិត្តនឹងរឿងនេះទេ? វាយអ្នកប្រដាល់ជើងចាស់ ចាំមើលទាំងអស់គ្នា ខមិនទី ៧ ឡើង​ឆាក​ប៉ះ Buakaw ម្ដងនេះ Kotaអាចនឹងបាត់បង់ជីវិត ខមិនទី ៨ ប្រសិនបើ Kota Miura វាយចេញត្រឹមតែប៉ុន្មានវិនាទី នោះ Buakaw ពិតជាធ្ងន់ធ្ងរចំពោះការប្រកួតនេះ....។ល។