ស្តេចប្រដាល់របស់ប្រទេស ថៃ Buakaw Banchamek (ប៊ូខាវ) ដែលមហាជនគ្រប់រូបបានស្គាល់មកហើយ អំពីសាវតារបស់រូបដែលជាស្ដេចប្រដាល់ជើងខ្លាំងមួយរូបមកពីខេត្ដសុរិន្ទប្រទេសថៃ ពេលនេះ បានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីធ្វើការប្រកួតជាមួយនឹងកីឡាករបរទេស ដែលជាម្ចាស់ខ្សែក្រវាត់ Varats Dzmitry នៅលើសង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Tournaments 2022 ក្នុងពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី ០៦ កក្កដា នាវេលាម៉ោង ៥ល្ងាចនេះ ។





យ៉ាងណាមិញ ក្រោយពីធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ស្ដេចប្រដាលរូបនេះ មិនដែលមានការខកខានមកទស្សនាប្រាសាទអង្គរវត្ដ និងប្រាសាទអង្គរធំរបស់នោះឡើយ ដោយលោកបានឈៀងចូលទៅទស្សនា ព្រមទាំងថតរូបភាពថ្មីៗថែមទៀតផង ជាមួយនឹងការផុសរូបចាស់ៗរបស់លោក ដោយបាននិយាយថា កាលពី ៧ឆ្នាំមុន Buakaw បានទៅលេងអង្គរវត្ដ និងអង្គរធំ ៧ឆ្នាំកន្លងផុតទៅយ៉ាងឆាប់រហ័ស។









មិនតែប៉ុណ្ណោះនៅក្នុងការប្រកួតមួយនោះ ដែលខ្លួនត្រៀមប៉ះជាមួយម្ចាស់ខ្សែក្រវ៉ាត់ លោក Buakaw បាននិយយថា លោក នឹងធ្វើឱ្យកក្រើកសង្វៀន នៅក្នុងពហុកីឡដ្ឋានមរតកតេជោ នាវេលាយប់នេះ ម៉ោង ៥ៈ០០ ល្ងាច ក្រោយពីលោកខកខានការប្រកួតអស់រយៈពេល ៣ឆ្នាំ ក្នុងទំងន់ ៧១គីឡូក្រាម។






