ភ្នំពេញ៖ ជាការពិតណាស់ លោក ប៊ូ ខាវ គឺជាអ្នកប្រដាល់ថៃ មានលុយវាល់លានដុល្លារ ថ្មីៗនេះបន្ទាប់ ពី បា ឮដំណឹង និង បាន ឃេីញ ការ ផ្សព្វផ្សាយ របស់ សារព័ត៌មាន កីឡា របស់ កម្ពុជា យើង ពី ការ ដែល មាន ឧកញ៉ា ហ៊ាន ចំណាយ ទ្រព្យសម្បត្តិ មហា សាល ដោយ និយាយ ថា បេី មាន កីឡាករ គុន ខ្មែរ Kun Khmer ណាម្នាក់ វាយឈ្នះ នឹង អោយ ផ្ទះ វីឡា លុយ ឡាន ស្រាប់តែ ពេលនេះ កីឡាករ ប៊ូខាវ ផុស ក្នុង បណ្ដាញ សង្គម ដោយ ឆ្លើយ តបឌឺដងថា ៖ «សូមមេត្តាប្រោសប្រណីផង »៕
សូមបញ្ជាក់ថា, ប៊ូខាវ កើតនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ១៩៨២ នៅខេត្តស៊ូរីន។ ចាប់ផ្តើមអាជីពនៅប្រទេសថៃនៅស្រុកសំរោងថ្ម គាត់បានចូលរួមក្នុងជំរុំប្រដាល់នៅអាយុ ១៥ ឆ្នាំ។ ក្លាយជាអ្នកប្រដាល់កំពូលរបស់ថៃ លោកធ្លាប់ថា, មិនវាយជាមួយខ្មែរទេ ខណៈលោក មានសាច់ឈាមជាជនជាតិខ្មែរដែរ ប៉ុន្តែថ្ងៃនេះលោក ប៊ូខាវ ប្តូរឥរិយាបថ ១៨០អង្សារសេ ថាគាត់ជាជនជាតិគួយ។
សូមបញ្ជាក់ថា, ឧកញ៉ា ស្រី ចាន់ថន ប្រកាសថា បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវីឡាមួយឡានមួយ និងថវិការបន្ថែមប្រចាំរយ:ពេល១០ឆ្នាំ។
នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឧកញ៉ា ស្រី ចាន់ថន បានសរសេរថា ជាសំដីចេញពីមាត់ប៊ូខាវ...មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ... ក្នុងនាមខ្ញុំបាទជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ។ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវីឡាមួយឡានមួយ និងថវិការបន្ថែមប្រចាំរយ:ពេល១០ឆ្នាំ ។ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមាតុភូមិរបស់យើង ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖