ពិធីកររូបស្រស់សង្ហា ប្រកបដោយវិជ្ជាជីវ និងក្រមសីលធម៌ នៅក្នុងការអត្ថាធិប្បាយបាល់ទាត់ Admin G1 កាលពីថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២ ថ្មីៗនេះ រូបលោក បានប្រកាសពីការផ្លាស់ប្តូរទ្រនំចាស់របស់ខ្លួន ពោលគឺ រូបលោក បានចាកចេញពីក្រុមការងារដែលខ្លួនស្រឡាញ់ ដែលមានឈ្មោះថា CTS ដោយលោកសម្រេចចិត្តទៅចូលរួមជាមួយនឹងក្រុមការងារថ្មីមួយទៀត ដែលមានឈ្មោះថា X-SPORT ។

នៅក្នុងការចាកចេញរបស់លោកនេះ គឺ គ្រាន់តែចង់ស្វែងយល់ ពីបទពិសោធន៍ថ្មី ក្រុមការងារថ្មី ជួបមនុស្សថ្មីៗ និងទទួលបាននូវអ្វីដែលថ្មីតែប៉ុណ្ណោះ តែលោក តែនៅតែ បន្តការងារក្នុងវិស័យបាល់ទាត់ ដដែល ដើម្បីបម្រើចំណីអារម្មណ៍ ដល់អ្នកស្នេហាវិស័យបាល់ទាត់ ក៏ដូចជាអ្នកគាំទ្ររបស់លោក កន្លងមក។

សម្រាប់រដូវកាលថ្មីនេះ អេតមីន G1 នឹងផ្តល់នូវអ្វីដែលថ្មី សម្រាប់ទស្សនិកជនរបស់លោក ពិសេសគឺសម្រាប់អ្នកតាមដាន វិស័យកីឡាបាល់ទាត់តែម្តង។ អេតមីន G1 នឹងខំប្រឹងស្វែងរកអ្វីដែលថ្មីៗ យកមកចែកជូនពុកម៉ែបងប្អូន បន្ថែមទៀត ដោយលោកសន្យាថា មិនធ្វើឲ្យពុកម៉ែបងប្អូនខកបំណងឡើយ។

ទន្ទឹមនឹងនោះ អេតមីន G1 ក៏សង្ឃឹមយ៉ាងមុតមាំ ចំពោះប្រិយមិត្តដែលស្នេហាលើវិស័យមួយនេះ នៅតែបន្តគាំទ្រ រូបលោក ក៏ដូចជាក្រុមការងារថ្មីមួយនេះ ឲ្យកាន់តែខ្លាំងឡើង ដើម្បីលើកទឹកចិត្តដល់ក្រុមការងាររបស់លោក មានទឹកចិត្តនៅក្នុងការ ធ្វើការអត្ថាធិប្បាយ និងរិះរកវិធីសាស្រ្តធ្វើឲ្យបងប្អូន មហាជន ជាប់ចិត្តដិតអារម្មណ៍ នៅក្នុងដួងចិត្ត។

ខាងក្រោមនេះ គឺជាពាក្យទាំងស្រុងរបស់ អេតមីន G1 ដោយលោកបានជម្រាបជូនទៅកាន់ប្រិយមិត្តរបស់លោក ក៏ដូចជាអ្នកគាំទ្រ ទាំងអស់ឲ្យជ្រាបថា ៖ " ខ្ញុំមិនបានចាកចេញពីបងប្អូន ទៅធ្វើការអត្ថាធិប្បាយជាមួយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកណាមួយទេ គឺខ្ញុំនៅតែបន្តការងារផ្សាយកីឡាបាល់ទាត់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដដែល។ ប៉ុន្តែកន្លែងដែលខ្ញុំទៅនោះ គឺបងប្អូនមិនធ្លាប់ពីមុននោះទេ កន្លែងដែលខ្ញុំទៅ គឺ X-SPORT”។
Admin G1 ក៏បានបន្តទៀតថា " X-SPORT គឺជាក្រុមការងារមួយ ដែលទើបនឹងបង្កើតឡើងថ្មីៗនេះទេ ហើយយើងនឹងត្រៀមអ្វីពិសេសៗ សម្រាប់រដូវកាលថ្មីខាងមុខនេះ ដើម្បីជូនបងប្អូនយើងទាំងអស់គ្នា ជាមួយនឹងការទស្សនាបាល់ទាត់។