សាហាវណាស់! រំខានសង្ឃឆាន់ស្រា នេន២អង្គរងទណ្ឌកម្មវាយដោយខ្សែភ្លើង ហើយមិនទទួលបានយុត្តិធម៌ ព្រោះ....
សីហា
-

ព្រះវិហារ ៖ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៩ មានករណីដ៏គួរឲ្យហួសចិត្ត ដោយសារតែព្រះសង្ឈមួយអង្គ គង់នៅវត្ត ថ្នល់បែក បានធ្វើបាបនេនតូច ដោយវាយដំ ហើយមិនទទួលបានយុត្តិធម៌ ក្រោយពេលទៅប្ដឹងដល់ភូមិ ហើយក៏ដាច់ចិត្តបង្ហោះសារយ៉ាងវែងអន្លាយថា"ម្តាយក្មេងម្នាក់នេះគាត់អោយខ្ញុំជួយផុសអោយ ព្រោះកូនគាត់មិនទាន់ទទួលបានយុត្តិធម៌ទេ ហើយគាត់ក៏បានប្តឹងភូមិ ឃុំហើយនៅតែគ្មានដំណោះស្រាយ"។

គួរបញ្ជាក់ផងដែរថា កូននេននេះ ត្រូវបានសង្ឈវាយដោយប្រើខ្សែភ្លើង ហើយថែមទាំងគំរាមមិនឱ្យគាត់ផុសនៅលើបណ្ដាញសង្គមថែមទៀតផង។  តែអ្វីដែលកាន់តែហួសចិត្តនឹងព្រះសង្ឃចិត្តជាមារ ដែលប្រើអំពើហឹង្សាលើកូននេនពីរអង្គខាងលើនេះ បានឱ្យដឹងពីមូលហេតុយ៉ាងខ្លីគ្មានញញើតនឹងវិន័យសង្ឃថា «នេនរំខានគាត់ឆាន់ស្រា» កាលពីថ្ងៃទី 06 កក្កដា 2019 ស្ថិតក្នុងវត្តថ្នល់បែក (ផ្លូវបំបែកទៅស្រុកគូលែន និងប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។