លុយច្រើនណាស់...កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ឃាត់ខ្លួនជនជាតិកូរ៉េ២នាក់​ នាំចូលលុយជាង២លានដុល្លារ ពីទីក្រុងហុងកុង...
ស៊ីហៀង
-

សៀមរាប៖ កាលពីថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០១៩ កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ ដោយរឹបអូសយកដុល្លារ បានជាង២លានដុល្លារ។


ជនជាតិកូរ៉េខាងត្បូងទាំង២នាក់ ទី១.ឈ្មោះ YOON WONGI អាយុជាង៣០ឆ្នាំ និងទី២. ឈ្មោះ SONG HYUNHOO អាយុជាង៤០ឆ្នាំ ជាមួយនឹងប្រាក់ចំនួន ២,២០០,០០០$ នាំយកមកពីទីក្រុងហុងកុង ប្រទេសចិន។


យោងតាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានប្រាប់ឲ្យដឹងថា ក្រដាស់ប្រាក់ ១០០$ ចំនួន ២១,៩០០សន្លឹក ក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។ ជនជាតិកូរ៉េទាំង០២នាក់ខាងលើ បានធ្វើដំណើរតាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ។ បច្ចុប្បន្ន ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២,២០០,០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី៕