ភ្នំពេញ៖ មានប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ហង្សមាស និងរស្មីហង្សមាស បានបង្កើតកម្មវិធីថ្មីៗជាច្រើន មិនថាជាបទចំរៀង ឬខ្សែរភាពយន្ត និងកម្មវិធីកំសាន្តនោះ គឺផលិតកម្មហង្សមាស តែងតែនាំយកជូនបងប្អូន ទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ជាកម្មវិធីថ្មី ដែលក្រុមហ៊ុនបានបង្កើតឡើង ដើម្បីចែកជូនអ្នកគាំទ្រ និងមហាជនបានទស្សនាកំសាន្តជាបន្តបន្ទាប់។
ជាក់ស្តែងរាត្រី ថ្ងៃទី០៧ ខែកក្កដានេះហើយ ជាយប់ដែលទូរទស្សន៍ហង្សមាស បានចាក់ផ្សាយកម្មវិធីថ្មីមួយទៀត គឺជាកម្មវិធីលំដាប់ពិភពលោក នោះមានឈ្មោះថា X-Factor Cambodia ជាកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក ដែលមានកំពូលតារាចំរៀងចំនួនបួន៤ជាគណកម្មការ រួមមាន លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធកញ្ញា, លោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន ។
នៅសប្តាហ៍នេះ មានបេក្ខជន បេក្ខនារីជាច្រើន បាននឹងកំពុងរងចាំ បញ្ចេញនូវសមត្ថភាព ទេពកោសល្យ ជូនបងប្អូន ពុកម៉ែ មា មីង ទាំងអស់ បានទស្សនា និងជួយដល់ពិន្ទុ ដល់ពួកគាត់ក្នុងការបញ្ចេញសមត្ថភាព ។ យ៉ាងណាមិញ ក៏មានបេក្ខជន ដែលជាអ្នករាំ ផង ក៏បានមកបញ្ចេញទេពកោសល្យផ្នែកចំរៀង ដែលធ្វើគណកម្មការ និងអ្នទស្សនា លាន់មាត់សរសើរគ្រប់គ្នាថា ពិរោះមិនធម្មតាមែន។
បេក្ខជនរូបនោះមានឈ្មោះថា សេង ផានិត មានអាយុ១៩ ឆ្នាំ មកពី ភ្នំពេញ បកស្រាយចំរៀងមួយបទក្រោមចំណងជើងថា "Your Man" បានយ៉ាងក្រអួនក្រអៅ ហើយក៏ទទួលបាន "YES" ដល់ទៅបួនពីគណកម្មការយើងផងដែរ៕
បើចង់ដឹងពិរោះយ៉ាងណានោះ សូមទស្សនាវិដេអូទាំងអស់គ្នា៖