គាំទ្រ ឲ្យសម្តេចដកតំណែង ! លោក ទឹម​ សាវុធ​ បន្ទាប់ពី វៃធ្វើបាបទៅលើ ថៃ ស្រីនាង ....(មានវីដេអូ)
ស៊ីហៀង
-

អធិការនគរបាលខណ្ឌទួលគោក​ លោក​ សុខ​ ហេង​ បានបញ្ជាក់ថា​ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមចាប់​ ជនបង្កហិង្សា​ហើយ​ ក្រោយទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ! កាលពីម្សិលមិញ​ នគរបាលប៉ុស្តិ៍បឹងកក់ទី១​ ខណ្ឌទួលគោក​ បានទៅយកមេដៃពីនារីរងគ្រោះ​ ដល់លើគ្រែយក្ស​ ដែលនាងគេង​ ដើម្បីដាក់ពាក្យប្តឹងជាផ្លូវការ!

លោក​ ទឹម​ សាវុធ​ អ្នកស្រុកកំពង់ឆ្នាំង​ មានតួនាទីសព្វថ្ងៃជាអនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ! កាលពីមុនលោកជាអតីតកូនប្រសារលោក​ ទូច​ ម៉ារីម​ អតីតអភិបាលខេត្តកំពង់ឆ្នាំង​ ដែលបានស្លាប់កាលពីពាក់កណ្តាលខែកញ្ញា​ ឆ្នាំ២០១៣​ ដោយសារជំងឺ!

ក្រោយបានកូនស្រីលោក​ ទីម​ ម៉ារីម​ តាំងពីនៅរងខេត្ត​ និងពេលឡើងជាចៅហ្វាយខេត្ត​ ហើយដែលពេលនោះខ្លួនជាមន្រ្តីជលផល(រងជលផលខេត្តកំពត, នៅនាយកដ្ឋានជលផល, រងជលផលកំពង់ចាម​) លោក​ ទឹម​ សាវុធ​ បានឥទ្ធិពលពុកក្មេក​ ក៏បានឡើងជាប្រធានការិយាល័យជលផលខេត្តសៀមរាប​ (កន្លែងខ្លាញ់នៅពេលនោះ)!

តែដោយសារចរឹកមិនល្អពីធម្មជាតិ​ និងតែងចូលចិត្តប្រើហិង្សានោះ​ បុគ្គលរូបនេះតែងតែវាយធ្វើបាបប្រពន្ធរហូត​ លោក​ ទូច​ ម៉ារីម​ ក៏អោយកូនស្រីលែងលះតែម្តងទៅ!តាមមិត្តភក្តិរបស់គាត់ខ្លះ​ បាននិយាយថា​ បុគ្គលនេះអោយតែស្រវឹងហើយ​ គឺតែបែបហ្នឹង​ មិនសមជាអ្នកចេះដឹង​ និងមានសញ្ញាប័ត្រដល់ថ្នាក់អនុបណ្ឌិតមកពីស៊ុយអែតសោះ! ជាពិសេសពេលផឹកស៊ីម្តងៗ​ មិនសូវចេញលុយទេ​ ពោលជាមនុស្សស្វិតតែម្តង! ពេលផឹកស៊ីម្តងៗ​ អោយតែមាននារីអង្គុយកំដ​ គឺអង្អែលដូចខាត់ស្បែកជើងចឹង!

មើលទៅអំពើរបស់ខ្លួនកន្លងទៅ​ ទំនងជាដល់ថ្ងៃជាប់ខ្នោះហើយ​ បើរឿងល្បីដល់ឋានព្រះឥន្ទ​ ព្រះព្រហ្មបែបនេះទៅហើយនោះ!


ប្រភពៈ Sorn Sopheak-ស៊ន សុភក្រ្ត