កុំខ្លាំងជាមួយ គួច ចំរើន ! ច្បាប់គឺច្បាប់ ចុះកម្ទេច សំណង់អាគារចិន ច្រើនកន្លែង បន្ទាប់ពីសាងសង់ខុសច្បាប់កំណត់
ស៊ីហៀង
-

នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៩ នេះ ក្រុមការងារគណៈកម្មការឆ្នេរថ្នាក់ខេត្តបានចុះរុះរើសំណង់ដែលធ្វើ គ្រោងដែកនៅលើទីតាំងដីតំបន់ឆ្នេរអូរត្រេះ១ក្រុងព្រះសីហនុ។ នេះបើតាមមន្ត្រីជំនាញលោកបញ្ជាក់ថាសំណង់នេះកន្លងមកធ្លាប់បានចុះធ្វើការហាមឃាត់មិនឲ្យធ្វើការសាងសង់ទេនិងទុករយៈពេលឱ្យរុះរើចេញ

ក៏ប៉ុន្តែម្ចាស់សំណង់នៅតែលួចបន្តធ្វើការសាងសង់ទើបនៅរសៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៩ នេះក្រុមការងារចម្រុះសម្រេចដឹកនាំកម្លាំងចុះយកគ្រឿងចក្រដើម្បីឲ្យចេញតែម្ដង។