ភាពឯកាពិតជាគួរឲ្យខ្លាចមែន...នារីស្រស់ស្អាតម្នាក់ បានសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួន ដោយសារតែ...
ស៊ីហៀង
-

ភ្នំពេញ៖  កាលវេលាម៉ោង១និង៥០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៩ នារីស្រស់ស្អាតម្នាក់ បានមកលោតទឹកសម្លាប់ខ្លួន នៅមាត់ទន្លេរក្បែរព្រះអង្គដង្កា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះបានកើតឡើងចំណុចមុខព្រះរម្យរាជវាំង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។


នារីគិតខ្លីរូបនោះមានឈ្មោះថា ស្រីនិច ភេទស្រី អាយុប្រហែល២២ឆ្នាំ ស្នាក់នៅម្ដុំទួលគោក។


បើតាមសំដីរបស់នារីរូបនោះបានប្រាប់ឲ្យដឹងថា រូបនាងពិតជាពិបាកចិត្តខ្លាំងណាស់ បន្ទាប់ពីបងស្រីរបស់នាងបានស្លាប់ ហើយទុកឲ្យនាងរស់នៅតែម្នាក់ឯង យ៉ាងកណ្តោចកណ្តែង ព្រោះតែគិតអ្វីមិនចេញ ទើបរូបនាងមានគំនិតមកបញ្ចប់ជីវិតតែម្តង តែសំណាងល្អ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋជួយស្រង់ទាន់ពេលវេលា។


ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានលោងលួមនារីខាងលើ ឲ្យត្រឡប់ទៅផ្ទះវិញ៕