គិតមកត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ មានឧកញ៉ាចំនួន៣នាក់ហើយ ដែលបានជាប់ពន្ធនាគារ...
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក​ ផែង វណ្ណៈ បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនថា "គិតមកត្រឹមពាក់កណ្ដាល​ ឆ្នាំ​ ២០១៩​ មាន​ឧកញ៉ា​ចំនួន​ ៣​ នាក់​ ហេីយបានជាប់ពន្ធនាគារដោយបទល្មេីសផ្សេងៗគ្នា​ ។

១-​ ឧកញ៉ា​ គិត​ ធាង​ ជាប់ពន្ធនាគារ​ពីបទ​ល្មេីស គ្រឿង​ញៀន​ ។ (​ ថ្ងៃ​ទី​ ១២​ ខែ​ មិនា​ ២០១៩​ )

២-​ ឧកញ៉ា​ សុខ​ ប៊ុន​ ជាប់ពន្ធនាគារ​ ពីបទ​ល្មេីសក្លែង​ បន្លំយកដីរដ្ឋនៅកោះរ៉ុង​ ។ (​ ថ្ងៃ​ទី​ ២៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ )

៣-​ ឧកញ៉ា​ ស៊ឹង​ សំអុល​ ជាប់ពន្ធនាគារ​ពីបទ​ល្មេីសព្រៃឈេី​ ។ (​ ថ្ងៃ​ទី​ ១១​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ )​ ។

ការធ្វេីមានបានដោយអំពេីទុច្ចរិតមិនយូរមិនឆាប់​នឹងត្រូវលាតត្រដាងជាមិនខាន​ ។ មានតែរបរសុចរឹតត្រឹមត្រូវទេដែលនាំអោយយេីងរស់នៅដោយសេចក្ដីថ្លៃថ្នូរនិងមានកិត្តិយស​ ។


គួរបញ្ជាក់ផងដែរថា នៅរសៀល​ថ្ងៃ​ទី​ ១១​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​បញ្ជូនខ្លួន​ ឧកញ៉ា​ ស៊ឹង​ សំអុល​ និងបក្ខពួក៣នាក់​ ឡើងតុលាការខេត្តមណ្ឌលគិរី​ ក្រោយពីចាប់ខ្លួនរឿងបទល្មើសព្រៃឈើ​នៅភូមិ​ភាគឥសាន្ត​ ៕


ប្រភព៖ Pheng Vannak News