បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Siek Bunnary បានបង្ហោះសារវិដេអូ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលរវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យស្រ្តីជាប្រពន្ធ សន្លប់ពីបីថ្ងៃហើយ ហើយក្មេងតូចមិនមានអ្វីបៅនោះទេ។
នៅក្នុងគណនីហ្វេសប៊ុកនោះបានប្រាប់ឲ្យដឹងថា "អាសូរកូនង៉ាណាស់ម្តាយគ្រោះថ្នាក់ចរាចរណ៌បែកក្បាលសន្លប់ពីបីថ្ងៃដឹងៗត្រឹមតែប៉ៅ
សូមអំពាវនាវបងប្អូនអាចជួយបានជួយផងម្តាយសន្លប់កូនង៉ាអត់ដោះគោប៉ៅទេ គ្នាមិនដឹងអីទេហេវបានត្រឹមតែយំទាប៉ៅ ក្បាលគ្នាមានរបួសក៌មិនដឹងឈឺដែរ មើលរូបភាពនិងវីឌីអូខាងក្រោមគឺខ្លោចចិត្តណាស់ ស្រណោះណាស់ ក្រហើយមានគ្រោះដល់គ្រួសារធ្ងន់ធ្ងរទៀត ពេលនេះម្តាយសន្លប់មិនទាន់ដឹងខ្លួនទេ នៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។
កំពង់ស្ពឺ
គ្រួសារមួយបានធ្វើដំណើរធ្លងកាត់ផ្លូវជាមួយប្រពន្ធកូនង៉ែតតូច ដើម្បីចូលផ្ទះជួល ជារឿងអកុសលមានម៉ូតូមួយគ្រឿងទៀតបានវ៉ាឡាន បានមកបុកទាំងកំរោលអោយគ្រួសារប្រពន្ធកូនង៉ាតូចខ្ទាត់បួនប្រាំម៉ែត្រសន្លប់ស្តូកស្តឹង របួសទាំងកូនប្រពន្ធនិងប្តី។
អ្នករងគ្រោះឈ្មោះ ហ៊ុល រតនា មានកូនតូចពីនាក់រួមដំណើរ កូនមួយមានអាយុ 2ខួប កូនទីពីរទើបបាន4ខែកំពុងប៉ៅ គ្រួសារនេះគ្មានផ្ទះ គ្មានដីនៅទេ សុីឈ្នួលគេ ចិញ្ចឹមកូន។
កន្លែងកើតហេតុ ភូមិក្រាំងពលទេព ឃុំរកាធំ ស្រុកច្បាមន ខេត្តកំពង់ស្ពឺ ។ លេខទំនាក់ទំនង 012540401 0967080007 ។សូមអរគុណបងប្អូន ដែលបងប្អូនជួយ Share។
មានវិដេអូ៖
ប្រភព៖ Siek Bunnary