ស្ងាត់ៗ...លោក សាន ប៊ុនធឿន បង្ហោះសារថា លាហើយ ផ្ទះជួល លាហើយ តណ្ហា លាហើយABCមាន់ស្រែ លាហើយក្លឹបបា ខារ៉ាអូខេ ដើម្បីទៅ...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោកចាងហ្វាងសារព័ត៏មានដ៏ល្បីឈ្មោះ លោក សាន ប៊ុនធឿន ដែលជាបុគ្គលម្នាក់​ ចូលចិត្តជួយដល់សង្គម និងស្រែកទាមទាររកយុត្តិធម៏ដល់ជនរងគ្រោះ​។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោក​ចាងហ្វាងរូបនេះ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយលោកបានសរសេររៀបរាប់ថា "លាហើយ ផ្ទះជួល លាហើយ តណ្ហា លាហើយABCមាន់ស្រែ លាហើយក្លឹបបា ខារ៉ាអូខេ"។


ភ្លាមនោះ​ក៏មានបងប្អូនជាច្រើនបានធ្វើការចែករំលែកតៗគ្នា​ និងបានចូលខមិន​ ជាច្រើន ជាលក្ខណៈលេងសើចផង។ នៅក្នុងនោះ ក៏មានបងប្អូនជាច្រើន បានសួរទៅកាន់លោកថា​ បងបួសរហូតមែន ឬ បងបួសព្រោះតែរឿងផ្សេង?  ហើយក៏មានអ្នកខ្លះក៏សួរបញ្ជាក់ថា ពិតឬអត់បង ឬក៏បងថតMV?។


ប្រភព៖ San Buntheoun