លោក ផែង វណ្ណៈ ថា ឃេីញអ្នកខ្លះរកស៊ីមានបានក្លាយជាឧកញ៉ាខំលួចសរសេីរគេក្នុងចិត្ត ថាគេពូកែរកស៊ី ទើបគេក្លាយជាអ្នកមានលឿន តែដល់ពេលសមត្ថកិច្ចចាប់ខ្លួនទើបដឹងថា ...
ប្រិយមិត្តជាច្រើនបានប្រាកដជាបានស្គាល់ពីវត្តមាន លោក ផែង វណ្ណៈហើយ ដែលលោកបានជាបុគ្គលម្នាក់ ស្រលាញ់យុត្តិធម៏ និង ជួយដល់សង្គម ជួយដល់ជនរងគ្រោះ ជួយដល់ចាស់ជរា ក្មេងកំព្រាដែលមានជំងឺ និងក្មេងៗពិការជាដើម។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហោះសារយ៉ាងខ្លីថា "ឃេីញអ្នកខ្លះរកស៊ីមានបានក្លាយជាឧកញ៉ាខំលួចសរសេីរគេក្នុងចិត្តថា គ្រាន់បេីពូកែរកស៊ីមែនទេីបក្លាយជាអ្នកមានលឿនបែបនេះ ។ ដល់តែពេលសមត្ថកិច្ចចាប់ខ្លួនទេីបខ្ញុំដឹងថា ឧកញ៉ាខ្លះរកស៊ីដេីរបោកប្រាស់គេ ឧកញ៉ាខ្លះរកស៊ីគ្រឿងញៀន ឧកញ៉ាខ្លះរកស៊ីលួចដីរដ្ឋ ឧកញ៉ាខ្លះរកស៊ីបំផ្លាញព្រៃឈើ ។ ល ។





ប្រភពៈ ផែង វណ្ណៈ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។