លោក ផែង វណ្ណៈ ថា លោក​ ឧកញ៉ា​ គង់​ ក្រឹង​ និងឈ្មោះ ម៉ាត់ ណាស៊ាត មេឈ្មួញឈេីដ៏ល្បីល្បាញ​ ត្រូវ​ចាប់​ខ្លួន​...
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក​ ផែង វណ្ណៈ បានបង្ហោះសារថា "ក្ដៅៗ​ពីខេត្តក្រចេះ

លោក​ ឧកញ៉ា​ គង់​ ក្រឹង​ មេឈ្មួញឈេីដ៏ល្បីល្បាញ​ ត្រូវ​ចាប់​ខ្លួន​

ប្រភព​ច្បាស់​ការពី​​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​បានអោយដឹងថា​ ខណៈពេលនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត"។


ភ្លាមនោះក៏មានបងប្អូនជាច្រើន បានសម្តែងការសរសើរដល់សមត្ថកិច្ច​ និងមានការងឿងឆ្ងល់ចំពោះចំណាត់ការមួយនេះ ដោយមានប្អូនម្នាក់គាត់បានសួរថា "លោកពូ តើហេតុអ្វីគេមិនដាក់ខ្នោះដូចពលរដ្ឋម្ចាសដីដែលគាត់តវ៉ារឿងដីធ្លីចឹងលោកពូ ម្ចាស់ដីជាជនរងគ្រោះគេដាក់ខ្នោះ អ្នកប្លន់ដីវិញបែជាមិនអី និង ពួកឧក្រឹដ្ឋកម្មព្រៃឈើមិនមានដៃជាប់ខ្នោះទៅវិញ តើគេប្រើច្បាប់មួយណារទៅ លោកពូរឺមិនមានភស្តុតាងគ្រប់គ្រាន់ទៀតហើយ?"។


ប្រភព ៖ Pheng Vannak News