ដូចដែលប្រិយមិត្តជាច្រើនបានបង្ហោះសារ អាណិត អាសូរ ដល់មន្រ្តីនគរបាលម្នាក់ ដែលបានលះបង់ជីវិតដើម្បីជួយដល់ ប្រជាពលរដ្ឋ រងគ្រោះដោយសារអគ្គីភ័យ នៅខេត្តសៀមរាប។

ក្រោយពីបានដឹងថា នគរបានលនោះ បានរងរបួសធ្ងន់ធ្ងរ ព្រោះឲ្យមហាជន មានការភ្ញាក់ផ្អើល និងសូមសរសើរពីទឹកចិត្តរបស់បងៗកងកំលាំងទាំងអស់ ដែលបានជួយដល់ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ដ៏រន្ធត់នោះ។

ជាក់ស្តែងប្រាកដជាមានបងប្អូន ជាច្រើនចង់ដឹងពីស្ថានភាពវីរបុរស ហើយនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រន សំ បូរ បានបង្ហាញឲ្យដឹងថា "ស្ថានភាព របស់ លោកអនុសេនីយ៍ទោ ហួត មុន្នីពិសាខ ពីក្នុងមន្ទីពេទ្យនៅប្រទេសថៃ នាព្រឹកនេះ ផ្ទៃមុខមានការហើមពិបាកក្នុងការនិយាយ នឹង ដកដង្ហើម" ។

គួរបញ្ជាក់ផងដែរថា "ទៅប្រាប់គេអោយចេញអោយឆ្ងាយពីកន្លែងកើតហេតុ បង្ការកុំអោយមានគ្រោះថ្នាក់ ដល់ពេលធុងហ្កាសផ្ទុះមក បែជាត្រូវខ្លួនឯងវិញ?
សូមជម្រាបជូនបងប្អូនមិត្ត នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបយើង មេត្តាជ្រាបថាមិត្តនគរបាលយើងម្នាក់ ឈ្មោះ ហួត មុន្នីពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរគមន៍ បាញ់ទឹកពន្លត់ ករណីផ្ទុះធុងហ្កាស បង្ករជាអគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១៣:៣០នាទីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ នេះ ។
បច្ចុប្បន្ន មិត្តនគរបាលយើង កំពុង សំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធតាមថែរក្សាមិត្ត សូមរួចផុតពីគ្រោះថ្នាក់ផងចុះ ??????"។





ប្រភព៖ ប្រន សំ បូរ