ខ្មែរជួយខ្មែរ...គ្មានឯកសណ្ឋាន គ្មានស្បែកជើង គ្មានសៀវភៅសិក្សា គ្មានក្តាខៀវ គ្មានអ្វីគ្រប់យ៉ាង ពួកខ្ញុំពិតជាចង់រៀនខ្លាំងណាស់ តែគ្មាន...(មានវិដេអូ)
-

នាពេលបច្ចុប្បន្ន មានបងប្អូនជាច្រើន បានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើអំពើ ជួយដល់ជនទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ក្មេងកំព្រា ជនពិការ ជាដើម។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ក្រុមមនុស្ស ធម៌ " បានបង្ហោះសារថា "សូមបងប្អូន សប្បុរសជនជួយដល់ សូមមេត្តាជួយដល់សិក្សាសិស្ស សាលាមត្តេយ្យធម្មចក្រ ទី 1 ស្ថិត នៅភូមិ ដំណាក់រវាង ឃុំពពេលស្រុកត្រាំកក់ខេត្តតាកែវ ។ដែលកំពុង ខ្វះខាត សំភារះ សិក្សា សិស្ស មានចំនួន 76 អ្នក នឹង គ្រូបង្រៀន 2 អ្នក ដូចជា សៀវភៅ ប៊ិច ក្តារដីស ។ និង លេខ ទូរស័ព្ទ។ ក្រុមមនុស្ស ធម៌ 010649851 /0976695646 "។


ដូចនេះសូមបងប្អូនសប្បុរសជន​ មេត្តាជួយដល់ក្មេង​ៗ ប្អូន ដែលគាត់កំពុងតែសិក្សា ហើយបានជួបនូវការលំបាក​ ចំពោះសំភារៈសិក្សា ក៏ដូចជាឯកសណ្ឋានផងដែរ៕


មានវិដេអូ៖



ប្រភព៖ ក្រុមមនុស្ស ធម៌