មើលទៅការស្លៀកពាក់ ដូចកឺកឺ...ចោរលួចគាស់ទ្វារហាង ជិះសុទ្ធតែឡានទំនើប Lang cruiser មកលួច...(មានវិដេអូ)
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា " TKT Phone Shop តាំងកសាងថ្មីលក់ទូរសព្ទ័ដៃទំនើប" បានបង្ហោះវិដេអូ ពីសកម្មភាពរបស់ក្រុមមួយក្រុម បានលួចគាត់ទ្វារហាង អំឡុងពេលម៉ោង២និង១៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះ។
ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា "នេះជាសកម្មភាព ចោរលួចគាស់ទ្វារហាងរបស់ខ្ញុំ ក្នុងអំឡុងពេលម៉ោង2:15នាទី ឈានចូលថ្ងៃទី16.08.2019នេះ? ចោរនេះជិះសុទ្ធតែឡានទំនើប Langcruiser? សូមជួយសែរផង និង ប្រុងប្រយ័ត្នទាំងអស់គ្នា?"។
ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា" ដូចជាមិនមែនខ្មែរបង" ម្ចាស់គណនីហ្វេសប៊ុកតវិញថា "ដូចចិនអូនជិះសុទ្ធតែឡានទំនើបLang cruiser"។
មានវិដេអូ៖
ប្រភព៖ TKT Phone Shop តាំងកសាងថ្មីលក់ទូរសព្ទ័ដៃទំនើប
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។