ជួយស៊ែរបន្តផង ! អាណិត គ្នាអ្នកក្រ ខំមកធ្វើការយកលុយ ជួយគ្រួសារ តែជាអកុសល ត្រូវផ្ទុះហ្គាស ឆេះពេញខ្លួន ពេលនេះអត់មានលុយ ឲ្យពេទ្យទេ....(មានវីដេអូ)
-

សៀមរាប៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា អគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មកទល់ល្ងាចថ្ងៃដដែលនេះ មានមនុស្សចំនួន១២នាក់ ក្នុងនោះស្រីចំនួន០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានជនជាតិបរទេសចំនួន០២នាក់ ជាស្រ្តីម្នាក់ ក្នុងនោះមានជនជាតិអាមេរិកចំនួន០១នាក់ និង ជនជាតិអង់គ្លេសចំនួន០១នាក់ ហើយក្នុងចំណោមមនុស្សរងរបួសទាំងអស់ មានមនុស្សចំនួន០៦នាក់ បានរងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានស្លាប់ម្នាក់ជាស្ត្រី និង មនុស្សចំនួន០៦នាក់ផ្សេងទៀត បានរងរបួសស្រាល ។


យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kimpuchna Poue បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ពួកគាត់ទាំងបួននាក់ជាបុគ្គលិកហាងធ្វេីស្លាកយីហោយេីងខ្ញុំដែលមានទីតាំងជាប់នឹងកន្លែងបង្ករហេតុផ្ទុះហ្គាស​ ម្នាក់មានសភាពធូរស្រាល​កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តសៀមរាប​ នឹងបីនាក់ទៀតនៅមានសភាពធ្ងន់ធ្ងរនៅឡេីយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបុរីរ៊ាំ​ ប្រទេសថៃ​ និងមន្ទីរពេទ្យសូរិន​ ប្រទេសថៃ។ ដោយស្ថានភាពគ្រួសារមានភាពខ្វះខាតយេីងខ្ញុំតំណាងអោយក្រុមគ្រួសារសូមធ្វេីការអំពាវនាវដល់សប្បុរសជនជួយឧបត្ថមជាថវិការ​ខ្លះៗ​ តិចក្តីច្រេីនក្តីតាមសទ្ធារៀងៗខ្លួន​ យេីងខ្ញុំនឹងធ្វេីដំណេីរទៅជួបពួកគាត់ក្នុងពេលពីរបីថ្ងៃខាងមុខនេះ​។ យេីងខ្ញុំសូមអរគុណទុកជាមុន  លេខវេលុយ​ : 012 29 75 28  រឺតាមកុង​ ABA : 000511599 POUE KIMPUCHNA ៕ សូមទស្សនាវីដេអូខាងក្រោម៖