អ្នក​ម្នាង សៀង ឌី អ្នកចម្រៀងដ៏ល្បីល្បាញនៃវង់តន្រ្តីយោធាភិរម្យនិងសុរាគារខ្មែរនាទសវត្សឆ្នាំ៦០សម័យសង្គមរាស្រ្តនិយម​ ពេលនេះកំពុង​សង្គ្រោះ​បន្ទាន់​ នៅសហរដ្ឋអាមេរិក​ក្រោយពីអ្នកម្នាង....
Panha
-

កាលពីពេលថ្មីៗនេះនៅក្នុងបណ្ដាញសង្គមហ្វេសបុកបានអោយដឹងថា អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី បានសម្រាកចូលមន្ទីរពេទ្យភ្លាមៗ ក្រោយជួបរឿងមិនល្អកាលពីព្រឹកនេះ។ នេះបេីយោងតាមប្រភពគណនីហ្វេសបុកផេកមួយមានឈ្មោះ( ក្រុមព្រះសូរិយា) បានបង្ហោះរៀបរាបថា:

«​ ក្រុមព្រះសុរិយាទាំងមូលសូមបួងសួងដល់?វត្ថុសក្តិសិទ្ធិនានា​នៅលេីលោក​ និងព្រះបារមីអតីតព្រះមហាក្សត្រ​ ព្រះមហាក្សត្រីយានីគ្រប់ជំនាន់​ ជួយអោយអ្នកម្នាង​ ស៉ីសុវត្ថិ​ សៀងឌី​ រួចផុតពីគ្រោះចង្រៃនេះផង។

នៅពេលនេះអ្នកម្នាងកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យមួយនាសហរដ្ឋអាមេរិក​ ក្រោយពីអ្នកម្នាងដួលត្រូវក្បាលនាព្រឹកមិញនេះម៉ោងនៅប្រទេសកម្ពុជា។

អ្នកម្នាង​ ស៉ីសុវត្ថិ​ សៀងឌី​ ជាអ្នកចម្រៀងដ៏ល្បីល្បាញនៃវង់តន្រ្តីយោធាភិរម្យនិងសុរាគារខ្មែរនាទសវត្សឆ្នាំ៦០សម័យសង្គមរាស្រ្តនិយម។ »។ 

តាមរយៈដំណឹងមួយនេះបានធ្វើឲ្យមហាជនជាច្រើនពិតជាមានការព្រួយបារម្ភ ពីស្ថានភាពរបស់អ្នកម្នាងយ៉ាងខ្លាំង ដែលបាននាំគ្នាបួងសួងវត្ថុសក្តិសិទ្ធិ និងជូនពរឲ្យអ្នកម្នាង រួចផុតពីបញ្ហានេះ ឲ្យមានសុខភាពល្អឡើងវិញ៕