ខ្មែរស្រលាញ់ខ្មែរ...កញ្ញា ហុិន ច័ន្ទនីរ័ត្ន ចូលរួមឧបត្ថម្ភថវិការ ដល់បងប្រុសនរគរបាល ដែលបានរងគ្រោះ ក្នុងការជួយសង្គ្រោះប្រជាជន នូវទឹកប្រាក់...
-

តារាសម្តែងនិងពិធីការនី ដ៏មានឆ្នើមម្នាក់ កញ្ញា ហុិន ច័ន្ទនីរ័ត្ន បានសម្តែងខ្សែភាពយន្តជាច្រើន ធ្វើឲ្យមហាជន ជាច្រើន បានកោតសរសើរជាខ្លាំង ជាមួយការសម្តែងរបស់កញ្ញា។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "U.ME Cosmetic" បានបង្ហោះសារថា "នាងខ្ញុំ ហុិន ច័ន្ទនីរ័ត្ន ម្ចាស់ផលិតផលយូមី​ ចូលរួមឧបត្ថម្ភថវិការចំនួន​250$ ដល់បងប្រុសនរគរបាលដែលបានរងគ្រោះក្នុងការជួយសង្គ្រោះប្រជាជនក្នុងករណីផ្ទុះហ្គាសនៅសៀមរាប។

បេីបងប្អូនចង់ចូលរួមជួយគាត់ដែរគឺអាចទាក់ទងសាច់ញាតិរបស់គាត់បាន:​ 069777767 / 077987819 / 011444009"។


ដូចនេះបើបងប្អូន ចងចូលរួម ជាមួយកញ្ញា ដើម្បីជួយដល់វីរបុរសយើង ដែលហ៊ានលះបង់ជីវិត ជួយដល់ប្រជាពលរដ្ឋ ក្នុងករណីផ្ទុះធុងហ្គាស នៅខេត្តសៀមរាប៕


ប្រភព៖ U.ME Cosmetic