កាន់តែធំហើយ! លោក ខាន់ ចាន់សុផល ខឹងសម្បាថា "គាត់អត់ហ៊ានយកដៃស្ទាប ខ្លាចខូចក្រចកដៃ ល្ងាចទៅសុីការគេផង ! អស្ចារ្យម៉ងលោកជំទាវ"
សីហា
-

កាលពីថ្មីៗនេះ ផ្ទុះការរិះគន់ដ៏កក្រើក ដោយមន្ត្រីធ្វើឆៀកឡាន នៅឯខេត្តសៀមរាប បានយកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេដែលគេស្រលាញ់ស្ទើលេប ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14ខែសីហាឆ្នាំ2019 ។ អាណិតតែម្ចាស់ឡាន ឈរហាក់បីដូចជាអស់សង្ឃឹម នូវទង្វើមិនសមរម្យរបស់ ភ្នាក់ងារអង្គភាពរដ្ឋមួយនេះ ។

ក្រោយពីឃើញដូចនេះ លោក ខាន់ ចាន់សុផល ក៏បានបង្ហោះសាររិះគន់ខ្លាំងៗថា "អេ! មីនាង លើកជើងរាំម៉ាឌីហ្សូន ? អាណិតតែម្ចាស់ឡាន ឈរហាក់បីដូចជាអស់សង្ឃឹម នូវទង្វើមិនសមរម្យរបស់ ភ្នាក់ងារអង្គភាពរដ្ឋមួយនេះ ។គាត់មានជំនាញពិសេស ខាងមើលស្លាកលេខ ហ្សិន ឬ ក្លែងក្លាយ ដល់តែគាត់ យកជើង ស្ទាបផ្ទាល់ បានច្បាស់។គាត់អត់ហ៊ានយកដៃស្ទាប 

ខ្លាចខូចក្រចកដៃ ! ល្ងាចទៅសុីការគេផង ! អស្ចារ្យម៉ងលោកជំទាវ ខាងត្រួតពិនិត្យយានយន្ត ខេត្តសៀមរាប ។បងប្អូនគាំទ្រទេ? បើហៅមន្ត្រីរូបនោះ ឲមកសុំទោសម្ចាស់ ឡាន ដោយផ្ទាល់ ! ជាជាងការចេញមុខសុំទោស ពីមេកើយរបស់គាត់"៕