វិល្លាម សួរទៅ ! មន្ត្រី ស្រីអន់ចរិក និងកំពូលឈ្លើយ ប្រចាំខេត្តសៀមរាបថា តើគាត់នេះ បាក់ដៃមែនទេ ? នេះឬជាអត្តចរឹតរបស់មន្ត្រីដែលជាអ្នកបំរេីរាស្ត្រនោះ...?
-

សៀមរាប ៖ នៅក្នុងពេលថ្មីៗនេះបានកើតមានការរិះគន់យ៉ាងខ្លាំងចំពោះ មន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេដែលគេស្រលាញ់ស្ទើរយះសំពត់ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14ខែសីហាឆ្នាំ2019៕

គាត់មានជំនាញពិសេស ខាងមើលស្លាកលេខ ហ្សិន ឬ ក្លែងក្លាយ ដល់តែគាត់ យកជើង ស្ទាបផ្ទាល់ បានច្បាស់។ គាត់អត់ហ៊ានយកដៃស្ទាប ខ្លាចខូចក្រចកដៃ ! ល្ងាចទៅសុីការគេផង ! អស្ចារ្យម៉ងលោកជំទាវ ខាងត្រួតពិនិត្យយានយន្ត ខេត្តសៀមរាប ។បងប្អូនគាំទ្រទេ? បើហៅមន្ត្រីរូបនោះ ឲមកសុំទោសម្ចាស់ ឡាន ដោយផ្ទាល់ ! ជាជាងការចេញមុខសុំទោស ពីមេកើយរបស់គាត់ ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុករបស់ លោក William Guang បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " មន្ត្រីសាធារណៈកាខេត្តសៀមរាបរូបនេះគាត់ពិការដៃហេីយមែនទេ ? នេះឬជាអត្តចរឹតរបស់មន្ត្រីដែលជាអ្នកបំរេីរាស្ត្រនោះ"។