ភ្នំពេញ : កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មានក្មេងប្រុសម្នាក់មានអាយុប្រហែល២ឆ្នាំ បានវង្វេងឪពុកម្តាយត្រូវបានបានប្រជាពលរដ្ឋប្រទះឃើញដើរយំតាមផ្លូវ មានពាក់អាវយឺត ខៀវឆ្នូតខ្មៅ ដៃខ្លីនៅភូមិថ្មគោលទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ។
នេះបេីយោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេប្រទះឃើញក្មេងប្រុសខាងលើដើរចុះដើរឡើងយំបណ្តើរដើរបណ្តើរពេលហៅសួរនាំទើបដឹងថាវង្វេងម្តាយ ។បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យកមកទុកនៅទីស្នាក់ការឃុំថ្មគោល៣ សង្កាត់ចោមចៅ២ រងចាំស្វែងរកឪពុកម្តាយឬសាច់ញាតិមកទទួលវិញ៕