អាណិតគាត់ណាស់...អ្នកនាង ចន ច័ន្ទលក្ខិណា នឹងឡាយវិដេអូ ដើម្បីរកថវិការ ជួយដល់នារីជនបរទេសម្នាក់ ដែលជួបគ្រោះថ្នាក់ ផ្ទុះហ្គាស់នៅខេត្តសៀមរាម ព្រោះគាត់កំពុងត្រូវការជំនួយជាខ្លាំង...
ស៊ីហៀង
-

ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា អគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មកទល់ល្ងាចថ្ងៃដដែលនេះ មានមនុស្សចំនួន១២នាក់ ក្នុងនោះស្រីចំនួន០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានជនជាតិបរទេសចំនួន០២នាក់ ជាស្រ្តីម្នាក់ ក្នុងនោះមានជនជាតិអាមេរិកចំនួន០១នាក់ និង ជនជាតិអង់គ្លេសចំនួន០១នាក់ ហើយក្នុងចំណោមមនុស្សរងរបួសទាំងអស់ មានមនុស្សចំនួន០៦នាក់ បានរងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានស្លាប់ម្នាក់ជាស្ត្រី និង មនុស្សចំនួន០៦នាក់ផ្សេងទៀត បានរងរបួសស្រាល ។


បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បៈ បានបង្ហោះសារថា "គាត់ជាជនជាតិបរទេសដែលបានរងគ្រោះដោយសារផ្ទុះហ្គាស់កាលពីថ្ងៃមុន ពេលនេះគាត់ខ្វះខាតថវិការក្នុងការព្យាបាល ដូច្នេះ មានអ្នកសហការជាមួយខ្ញុំក្នុងការ Live រកជំនួយជួយគាត់ដែរឬទេ ? មានបងប្អូនជាច្រើនឆាតមកអោយខ្ញុំជួយគាត់ តែខ្ញុំមានការងាច្រើនដែលត្រូវជួយ ដូច្នេះខ្ញុំម្នាក់ឯងមិនអាចរ៉ាប់រងបានទេ ។ ខ្ញុំពិតជាចង់ជួយពួកគាត់ណាស់ តែខ្ញុំរវល់ពេក ចង់រកមូលនិធិជួយគាត់គឺពិបាក ។ ខ្ញំជាអ្នក Live រកជំនួយ តែខ្ញុំចង់បានដៃគូរសហការជាអ្នកទទួលបន្ទុកផ្នែកប្រមូល និង កាន់ថវិការ "។


អាស្រ័យដូចនេះ សូមបងប្អូន មេត្តាជួយដល់ គាត់ផង៕​


ប្រភព៖ Chanlakhena Chorn