អាណិតខ្លាំងណាស់...ម្តាយរងគ្រោះយំបណ្តើរ រៀបរាប់ទាំងក្តីឈឺចាប់បណ្តើរ ថា ហេតុអីបានអ្នកទាំងឡាយគ្មានធម៏មេត្តាចំពោះកូនខ្ញុំបែបនេះ មិនថាកូនឈឺចាប់យ៉ាងណា រត់ឲ្យគេជួយរហូតដល់ដួល..(មានវិដេអូ)
ស៊ីហៀង
-

កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ  មកទល់ល្ងាចថ្ងៃដដែលនេះ មានមនុស្សចំនួន១២នាក់ ក្នុងនោះស្រីចំនួន០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានជនជាតិបរទេសចំនួន០២នាក់ ជាស្រ្តីម្នាក់ ក្នុងនោះមានជនជាតិអាមេរិកចំនួន០១នាក់ និង ជនជាតិអង់គ្លេសចំនួន០១នាក់ ហើយក្នុងចំណោមមនុស្សរងរបួសទាំងអស់ មានមនុស្សចំនួន០៦នាក់ បានរងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានស្លាប់ម្នាក់ជាស្ត្រី និង មនុស្សចំនួន០៦នាក់ផ្សេងទៀត បានរងរបួសស្រាល អគ្គីភ័យនោះបានឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប ។


នៅក្នុងករណីគ្រោះថ្នាក់នោះ ក៏មានបងប្រុសម្នាក់ ដែលត្រូវបានស្គាល់ថា ជាតៃកុងឡាន ក៏ត្រូវបានរងគ្រោះ រលាកភ្លើងពេញទាំងខ្លួនប្រាណ ហើយអង្វរសូមឲ្យគេជួយយកទៅពេទ្យ តែគ្មានអ្នកណាអើពើរអ្វីសោះ។


ដោយឡែកនៅក្នុងវិដេអូនោះ ក៏មានបងប្អូនជាច្រើន សង្វែកនឹងបងប្រុសជាខ្លាំង។ ទន្ទឹមនឹងនេះ លោក K01 បានទៅជួបអ្នកផ្ទះ របស់ជនរងគ្រោះ ហើយក៏បានធ្វើការសំភាសន៍ជាមួយម្តាយជនរងគ្រោះ ។ ម្តាយរងគ្រោះយំបណ្តើរ រៀបរាប់ទាំងក្តីឈឺចាប់បណ្តើរ ហេតុអីបានជាអ្នកទាំងអស់គ្នានោះចិត្តអាក្រក់នឹងកូនប្រុសរបស់គាត់ខ្លាំងម្ល៉េះ កូនគាត់លើកដៃសំពះសូមជួយយកទៅពេទ្យប៉ុណ្ណឹងហើយ តែគ្មានអ្នកជួយកូនគាត់សោះ។ គ្រាន់តែសូមគេឲ្យមិនបានប៉ុន្មានផង កូនគាត់ក៏បានដួលតែម្តង។


មានវិដេអូ៖



ប្រភព៖ Sola Khang