លើសពីអាណិត...ក្មួយប្រុសម្នាក់ សុខចិត្តអត់ងងុយ ដើរសុំលុយគេ ដើម្បីទិញបាយឲ្យម្តាយ ដែលកំពុងដេកឈឺ នៅលើគ្រែដល់យប់ៗអាធ្រាត្រ ទើបត្រឡប់ទៅពេទ្យមើលថែម្តាយវិញ...(មានវិដេអូ)
-

កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Satya SH " បានបង្ហោះវិដេអូ​ ពីក្មេងប្រុសម្នាក់ ដែលបានមកអង្គុយមុខហាងមួយកន្លែងទាំងងងុយគេង ព្រោះដើម្បីដើររកលុយ ទៅទិញបាយឲ្យម្តាយហូប និងយកលុយទៅព្យាបាលម្តាយ ដែលកំពុងតែដេកឈឺនៅលើគ្រែ ព្រោះថាឪពុករបស់ក្មេងនោះបានជាប់គុកហើយ។


នៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា "នៅម៉ោងប្រម៉ាណជាដប់យប់នេះខ្ញុំបានឃេីញក្មួយប្រុសបានអង្គុយមុខហាងគានផេីងផ្កាក្នុងសភាពងងុយគេង​ខ្លាំង ខ្ញុំបានសួរនាំរួចក៏ជូនទៅជួបម្ដាយ​ ដេកឈឺនៅក្នុងមន្ទីពេទ្យធំ​ ខេត្តបាត់ដំបង​ ឪពុកជាបគុកក្មួយដេីរសុំលុយគេទិញបាយអោយម្ដាយឈឺពិតជាកំសត់ពេកហេីយក្មួយប្រុស​ ដេីម្បីម្ដាយសុខចិត្តអត់ងងុយដេីរសុំលុយគេ?

ខ្ញុំនិងក្រុមSHខ្ញុំបានជួនលុយខ្លះដល់ម្ដាយរបស់ក្មួយសំរាប់ដោះស្រាយបានខ្លះពេលសំរាកនៅមន្ទីពេទ្យ"។


មានវិដេអូៈ



ប្រភព៖ Satya SH