ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានមនុស្សចាស់ក្មេង៨នាក់ បានពុលនំបុ័ង ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្លាមៗ។

ជនរងគ្រោះទាំង៨នាក់ ទី១មានឈ្មោះ រ៉ន តាត ភេទស្រី អាយុ៣៨ ឆ្នាំ។ ទី២ឈ្មោះ ស៊ីន សៅរី ភេទស្រី អាយុ៣ឆ្នាំ។ ទី៣ឈ្មោះ លាន ណាសា ភេទស្រី អាយុ៤ឆ្នាំ។ ទី៤ឈ្មោះលាន ដាលីន ភេទស្រី អាយុ២ឆ្នាំ។ ទី៥ ឈ្មោះ ជីន សុផល ភេទប្រុស អាយុ៤ឆ្នាំ។ ទី៦ឈ្មោះ ជីន សុផាត ភេទប្រុស អាយុ១ខួបខាង។ ទី៧ឈ្មោះ ចក មករា ភេទប្រុស អាយុ៣ឆ្នាំ និងទី៨ឈ្មោះ ជីន ម៉ីយ៉ា ភេទស្រី អាយុ៦ឆ្នាំ បានត្រឡប់ទៅផ្ទះវិញហើយ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ករណីពុលនេះ គឺបងប្អូនប្រជាពលរដ្ឋ បានទិញពីអ្នកដើរលក់នំប៉័ងនៅតាមភូមិ ក្នុងស្រុកបន្ទាយស្រី ជាប់ជាប្រចាំ ហើយដែលអ្នកលក់នំប៉័ងនេះមានទីលំនៅ នៅស្រុកប្រាសាទបាគង ។ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកនៅមន្ទីរពេទ្យ៕

ប្រភព ៖មន្ទីរព័ត៌មានខេត្តសៀមរាប