រំភើបជំនួស...ឯកឧត្តម គួច ចំរើន ចុះត្រួតពិនិត្យស្ពាន ទាំងភ្លៀងរលឹម ដែលជាការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋ...
ក្រុងព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧សីហា២០១៩នេះ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយមន្ត្រីរដ្ឋបាលខេត្ត,ក្រុងព្រះសីហនុ,អង្គភាពជំនាញមួយចំនួនទៀត បានអញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រមួយចំនួនក្នុងក្រុងព្រះសីហនុ និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ ។

បើតាមមន្ត្រីសាលាខេត្តព្រះសីហនុអោយដឹងថា ក្នុងពេលអញ្ជើញពិនិត្យស្ពានមួយកន្លែងស្ថិតនៅជិតអាងទឹកក្បាលឆាយក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលពលរដ្ឋស្នើសុំអោយអជ្ញាធរជួយស្ថាបនាជាស្ពានបេតុងថ្មី ជំនួសស្ពានចាស់បច្ចុប្បន្នដែលឧស្សាហ៍ទឹកហូរច្រោះដាច់ពេលមានភ្លៀងខ្លាំងនោះ ឯកឧត្តមបានទទួលយកសំណូមពរនេះនិងអោយមន្ត្រីជំនាញសិក្សាបន្ទាន់អំពីគម្រោងជួសជុលឡើងវិញ ព្រមទាំងប្រកាសជួសជុលផ្លូវមួយខ្សែចេញពីផ្លូវជាតិលេខ៤ ចូលមកកាន់មូលដ្ឋានប្រជាពលរដ្ឋនៅតំបន់ស្ពាននេះផងដែរ៕




ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។