លោក វិល្លាម សួរថា ជឿទេថាខ្នោះវាបែងចែកវណ្ណៈ ឬអាចនិយាយថាប្រហែលគេផលិតមកសម្រាប់តែដាក់ដៃអ្នកក្រខ្សត់ខ្សោយពេលធ្វេីខុស តែចំពោះអ្នកមានវិញគឺ...
-

ឯកឧត្តម វិល្លាម ដែលជាប្រធានគណបក្សខ្មែរក្រោក និងជាអ្នកដែលជួយរកយុត្តិធម៏ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសាររឿងដីធ្លី ជាដើម លោកតែងតែយកចិត្តទុកនៅក្នុងស្រាវជ្រាវរកជនមានអំណាច មួយចំនួន ចូលចិត្តប្រើអំណាច ដើម្បីជិះជាន់ ប្រជារាស្រ្ត។


កាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ជឿទេថាខ្នោះវាបែងចែកវណ្ណៈ ឬអាចនិយាយថាប្រហែលគេផលិតមកសម្រាប់តែដាក់ដៃអ្នកក្រខ្សត់ខ្សោយពេលធ្វេីខុស ។


នេះជាទិដ្ឋភាពរបស់ មេឧក្រិដ្ឋកម្មព្រៃឈេី ដែលត្រូវអាជ្ញាធរឃាត់ខ្លួន ! យេីងសង្ឃឹមថាពេលសមត្ថកិច្ចបណ្ដេីរជននេះទៅឃុំខ្លួនគឺនិងមានពាក់ខ្នោះដែរទៅចុះ ! កុំអោយគេថាខ្នោះស្រុកយេីងរេីសអេីងវណ្ណៈ"។


ប្រភព៖ William Guang