អាណិតក្មេងណាស់...ម្តាយចិត្តខ្មៅ ផឹកស្រាស្រវឹង វាយធ្វើបាបកូនស្រីតូចពីរនាក់ ជាំរបួសពេញខ្លួន ព្រោះតែ...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីយប់ មានស្ត្រីម្នាក់​ បានវាយធ្វើបាបកូនស្រីតូចពីរនាក់ ជាំរបួសពេញខ្លួន ដោយសារខឹងរឿងដើររកប្តីចុងមិនឃើញ ទើបបញ្ចេញកំហឹងដាក់មកលើកូន ដែលហេតុការណ៍នេះ ស្ថិតនៅក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ស្រ្តីជាម្តាយនោះមានឈ្មោះថា  ស្រឿន ចន្ធី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិចំបក់២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើត នៅភូមិកោះខែល ស្រុកស្អាង ខេត្តកណ្តាល។


ចំណែក កូនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ វ៉ាន់ ស្រីស្រស់ ភេទស្រី អាយុ៩ឆ្នាំ រងរបួសជាំស្មា និងពកក្បាល និងកូនទី២-ឈ្មោះ ស៊ិន កញ្ជនា ភេទស្រី អាយុ១១ខែ មានសភាពស្លេកស្លាំង និងក្តៅខ្លួន ត្រូវបានសមត្ថកិច្ចដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យកុមាជាតិ។


កូនបងបាននិយាយប្រាប់ថា ម្តាយរបស់គាត់ស្រវឹងស្រា ពេលគាត់ដើររកប្តីចុងមិនឃើញ ក៏មកបញ្ចេញកំហឹងវាយកូនបែបនេះឡើង។ ក្រោយមក សមត្ថកិច្ចបានអប់រំណែនាំឲ្យស្រ្តីខាងលើ ឲ្យឈប់វាយកូនទៀត ហើយក៏ឲ្យស្ត្រីខាងលើត្រឡប់ទៅផ្ទះវិញ៕