បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "La Wera " បានបង្ហោះពីជីវិតដ៏កំសត់ របស់ខ្លួន ដែលពីមុនជាក្មេងរើសអេតចាយ និងលក់នំកង តែចុងក្រោយនាងក៏បានធ្វើការនៅក្នុងធនាគារលំដាប់អន្តរជាតិ។

ជាក់ស្តែងបានរៀបរាប់ថា "អ្វីដែលខ្ញុំផុសមិនមែនដើម្បីទាក់ទាញការ like ការ comment.ការចាប់អារម្មណ៌អីទេ គ្រាន់តែចង់អោយមនុស្សមួយចំនួនដឹងថាខ្ញុំមិនមែនជាមនុស្សទន់ជ្រាយដែលងាយអោយគេបំបាក់ទឹកចិត្ត មើលងាយម្ដងហើយម្ដងទៀតតាមចិត្តនោះទេ ខ្ញុំទទួលស្គាល់ថាគ្រួសាររបស់ខ្ញុំពិតជាក្រខ្លាំងណាស់ខ្ញុំគ្រាន់តែជាកូនអ្នកស្រែម្នាក់ដែលមានជីវភាពខ្វះខាតខ្លាំងដែលរស់នៅជាមួយម្ដាយដែលជាស្រ្ដីមេម៉ាយនៅខេត្តព្រៃវែងរហូតពួកយើងបានផ្លាស់ប្ដូរទីលំនៅមកភ្នំពេញដោយប្រកបរបររើសអេតចាយនៅលើគំនរសំរាមស្ទឹងមានជ័យ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី3 ហេតុតែអាណិតម៉ែពេកនៅអាយុ12 ខ្ញុំខំដើរលក់នំកងផង(ពេលថ្ងៃ) ទៅរើសអេតចាយផង(ពេលយប់)ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំតែងតែធ្វើបែបនេះដោយរស់នៅតំបន់អាណាធិប្បតេយ្យជិតកន្លែងចាក់សំរាមផ្ទះប្រកតងរញ៉េរញ៉ៃរហូតដល់ថ្ងៃមួយវាជាឨកាសល្អរបស់ខ្ញុំដែលសាលាដើម្បីភាពនៃកុមារនៃកុមារ(PSE)បានផ្តល់ជិវិតថ្មី ស្នាមញញឹមថ្មីអោយខ្ញុំដោយអោយខ្ញុំចូលរៀននៅទីនោះ ដែលខ្ញុំមិនដែលនឹកស្មានថាខ្ញុំអាចទទួលបានចំនេះដឹងដូចកូនគេអ្នកធូរធារឡើយ វាជាអារម្មណ៍មួយដែលខ្ញុំសប្បាយចិត្តខ្លាំង ហើយខ្ញុំនៅតែជួយម៉ែរបស់ខ្ញុំដូចធម្មតា ពេលថ្ងៃខ្ញុំទៅរៀន ពេលយប់ខ្ញុំទៅរើសអេតចាយរហូតដល់ខ្ញុំរៀនចប់ថ្នាក់ទី12 ខ្ញុំក៏បានផ្លាស់ប្ដូរមុខរបស់ថ្មីដោយធ្វើការក្រៅម៉ោងនៅហាងលក់សាច់គោអាំងមួយកន្លែងនៅម្ដុំស្ទឹងមានជ័យរហូតដល់រៀនចប់ថ្នាក់ជំនាញ ខ្ញុំអាចរកការងារធ្វើពេញម៉ោងបាននិងទទួលបានប្រាក់ខែសមរម្យដែលផ្គត់ផ្គង់គ្រួសារហើយអាចសំរាលទុក្ខលំបាកម៉ែបានខ្លះ រហូតដល់ពេលនេះខ្ញុំអាចមានការងារមួយច្បាស់លាស់ និងជាធានាគារលំដាប់អន្តរជាតិមួយដែលខ្ញុំមិននឹងស្មានថានឹងមានឨកាសបានបំរើការងារនៅទីនោះទាល់តែសោះ ទាំងដែលខ្ញុំខំដាក់CVទៅសឹងតែគ្រប់ធានាគារទាំងអស់ទាំងគេមិនហៅសំភាសន៍ផង រហូតដល់សព្វថ្ងៃនេះខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមាន ទោះបីមិនជោគជ័យ100%តែខ្ញុំគិតថាខ្ញុំជោគជ័យបាន60%ហើយ រាល់ទុក្ខលំបាកវាជាបទពិសោធន៍សំរាប់ខ្ញុំ
❤️ អរគុណម៉ែ ទោះបីពិបាកប៉ុណ្ណាក៏មិនដែលបង្ខំអោយកូនឈប់រៀនដែរ
♥️អរគុណសាលា PSE ដែលផ្ដល់ចំណេះដឹង និងជំនាយអោយខ្ញុំរៀនទាល់តែចប់
❤️អរគុណធានាគារ Bred Bank (Cambodia) Plc ដែលផ្ដល់ការងារល្អអោយខ្ញុំបានធ្វើដល់សព្វថ្ងៃនិងបានស្គាល់មនុស្សល្អៗដែលតែងតែជួយជ្រោមជ្រែង លើកទឹកចិត្តដោយមិនរើសអើងពីខ្ញុំ♥️
?ដូច្នេះខ្ញុំមិនដែលអន់ចិត្តនឹងខ្សែរជីវិតមួយនេះទេ មានតែមានមោភនភាពនឹងខ្លួនឯងដែលអាចតស៊ូដល់ថ្ងៃនេះ"។






ប្រភពៈ La Wera