រវល់តែរឿងសំណព្វចិត្ត! ស្ថាត់ៗថៃ យកអាវតេជះឬ អាវយ័ន្តរបស់ខ្មែរ មកធ្វេីបានមុនគេទៀតហើយ...
សីហា
-

នៅក្នុងអំឡុងទសវត្សទី 9 ក្នុងពេលដែលអឺរ៉ុប កំពុងតែឆ្លងកាត់យុគសម័យដ៏ខ្មៅងងឹត ក្រោយការដួលរលំនៃចក្រភពរ៉ូម ហើយចក្រភពអារ៉ាប់ កំពុងតែស្គាល់នូវភាពរុងរឿង វាទីកាន់កាប់ទឹកដីនៅភាគខាងត្បូង និងខាងកើតនៃតំបន់មេឌីទែរ៉ាណេ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឯនោះវិញ អាណាចក្រមួយក៏កំពុងតែងើបឡើង និងស្គាល់នូវភាពរុងរឿងមួយដែរ នោះគឺអាណាចក្រខ្មែរ។ 

ពិតណាស់ កាលពីសម័យខ្មែរពីដើម ខ្មែរយើងសំបូរទៅដោយ មន្តអាគម ​និងយន្តជាច្រើន ​ដែលនេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនក្រៅពីក្បួនសឹកពូកែដែលធ្វើឱ្យទ័ពខ្មែរខ្លាំងពូកែ ​អាចរវលយកឈ្នះគូសត្រូវទាំងទីជិតទីឆ្ងាយ ​ព្រមទាំងពង្រីកបានទឹកដីយ៉ាងធំធេង។

តែក្រោយពីមានសង្គ្រាមរ៉ាំរ៉ៃ សត្រូវបរទេសឈ្លានពាន និងបានលួចយកតម្រា ​ក្បួនច្បាប់ខ្មែរ រួមទាំងការបាត់បង់អ្នកប្រាជ្ញផងនោះ ប្រទេសខ្មែរយើងបានធ្លាក់ចុះដុនដាបជាបន្តបន្ទាប់ ឯក្បួនពិសេសមួយចំនួនបានបាត់បង់ក្នុងភ្លើងសង្គ្រាមផង ​ដោយចោរឈ្លានពានផង ​ធ្វើឱ្យមរតកថ្លៃថ្លារបស់ខ្មែរបាត់បង់ស្ទើរតែស្រុងដល់សព្វថ្ងៃ។

ពុកម៉ែបងប្អូនមួយចំនួន ប្រាកដជាស្គាល់ និងមួយចំនួនបានត្រឹមតែឃើញរូបតាម Facebook & Google ឬឮសូរគេនិយាយតៗគ្នាប៉ុណ្ណោះ អំពីអាវតេជះ ។ អាវតេជះ មិនតម្រូវឲប្រើបានគ្រប់គ្នានោះទេ បុគ្គលដែលសាកសមនឹងទទួលបាន លុះត្រាតែជាមេទ័ព និងគ្រូរបៀនអាគមគាថា តែប៉ុណ្ណោះ ហើយក៏មិនតម្រូវឲលើកគ្រងលើអង្គប្រាណរាល់ថ្ងៃដែរ គឺពេលចេញច្បាំង និងពេលដោះអំពើដែលកាចសាហាវខ្លាំងនេះឯង ។ បើនិយាយពីមនុស្សធម្មតា (សិស្សគុណ) ដែលស្រឡាញ់ក្បួនយ័ន្តវិញនោះគឺ អាចប្រើជាកន្សែងយ័ន្ត ឬអាវយ័ន្តធម្មតាបាន មិនអាចប្រើអាវតេជះដែលមានក្បួនកំពូលសីលសាស្ត្រ និងស្តេចព្រះអាថាន់បានឡើយ ។

ជាអាវដេរពីក្រណាត់ផាឌិបទេសឯក ឬជាតី មានគូរយ័ន្តគាថាបញ្ចុះអក្ខរ:ភាសាបាលី តាមព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។ នៅលើតួអាវ ដែលកាត់វៀលក្លៀកនោះមិនសូវចោលអក្សរ (ន) ខ្វាក់ និងអក្ខរ: ន ម អ ឧ ឥ ស្វា សុ នោះឡើយ អាវតេជះ ឬ អាវយ័ន្ត គេមិនបោកទឹកទេ បើកាន់ក្អែលឡើងខ្មៅរលើបគឺកាន់តែល្អ ៕

ជាក់ស្តែងក្បួនតម្រាខ្មែរ ​ត្រូវបានគេដឹងថាធ្លាក់ទៅលើដៃប្រទេសជិតខាងជាច្រើន ​ជាពិសេសប្រទេសថៃតែម្តង ​តាមរយៈធម៌ ​យន្ត និងការចារផ្សេងៗជាភាសាខ្មែរយើង។ ​បើងាកមួយរយៈនេះវិញ រូបភាពអាវយន្តក្នុងកម្មវិធីប្រដាល់ថៃមួយបានធ្វើឱ្យខ្មែរមួយចំនួនភ្ញាក់ផ្អើល ​ព្រោះតែអក្សរយន្តសុទ្ធតែជាអក្សរខ្មែរ ​ហើយប្រទេសថៃគេបានអភិរក្ស ​និងថែរក្សាបានយ៉ាងល្អទៀតផង។

ចុះនាមជាកូនខ្មែរយើងបានអភិរក្ស ​និងថែររក្សាបានអ្វីខ្លះហើយ?