អាណិតខ្លោចចិត្ត...ឪពុករបស់លោក ហួត មុនីពិសាខ ក៏រងរបួសរលាកជើងយ៉ាងធ្ងន់ធ្ងរដែល នៅក្នុងហេតុការណ៍ ផ្ទុះធុងហ្គាស នៅខេត្តសៀមរាប ខណៈពេលដែរ...(មានវិដេអូ)
ស៊ីហៀង
-

ដូចដែលប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ មានគ្រោះអគ្គីភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ 


នៅក្នុងហេតុការណ៍ដ៏រន្ធត់នោះ បានធ្វើឲ្យនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ឈ្មោះ ហួត មុនីពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យ ប៉ុន្តែសំណាងមិនល្អក៏ផ្ទុះធុងហ្កាស ឆាបឆេះរោលពេលខ្លួនរងរបួសធ្ងន់ ដែលបច្ចុប្បន្ននេះមន្ត្រីនគរបាលរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ។ 


បើតាមការរៀបរាប់របស់ឪពុកនគរបាលដ៏ក្លាហាន ដែលហ៊ានលះបង់ជីវិតដើម្បីជួយដល់ប្រជាពលរដ្ឋ ថា "ពេលនេះកូនប្រុសរបស់គាត់បានធូរស្បើយបន្តិចហើយ តែមុខមាត់ខ្មៅ​ របកស្បែកគ្មានសល់គ្រប់ទីកន្លែង ។ ចំណែកឪពុករបស់លោកប៉ូលីសក្លាហានរូបនោះ ក៏ត្រូវបានរលាកភ្លើងផងដែរ ខណៈពេលដែលគាត់បានទៅជួយដូចកូនប្រុសនោះ តែមិនត្រូវខ្លាំងនោះទេ។ លោកអ៊ុំបានប្រាប់ទៀតថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ បានទៅមើលហេតុការណ៍ភ្លើងឆេះម្តងរួចមកហើយ ក្រោយមកទៀត កូនប្រុសរបស់គាត់បានទៅមើលម្តងទៀត ហើយឃើញស្រ្តីម្នាក់ ដែលគាត់ឈរនៅជិតនោះ នគរបាលរូបនោះក៏បានទៅឃាត់ ស្រ្តីរូបនោះមិនឲ្យចូលទៅជិត ស្រាប់តែផ្ទុះតែម្តង ទើបធ្វើឲ្យរលាកឆេះពេញខ្លួនតែម្តង។ ចំណែកលោកពូ ដែលត្រូវជាឪពុក គាត់ក៏រងរបួសរលាកជើងធ្ងន់ធ្ងរដែល ខណៈពេលដែលគាត់រត់ទៅមើលប្រុស"៕


សូមទស្សនាវិដេអូ៖



ប្រភព៖ Sola Khang