យ៉ាប់ណាស់ ! អត់ចង់បង្ហោះទេ ថ្ងៃនេះសុំនិយាយម្តង មនុស្សជិះកាត់ទៅមកមិនឈប់ ឃើញគ្នាដួលសន្លប់កណ្តាលថ្នល់ មិនមានអ្នកជួយ...
Panha
-

នេះបេីយោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះ Nou Sovanna បានបង្ហោះរូបភាពបុរសម្នាក់ដេីរឆ្លងថ្នល់ ស្រាប់តែខ្យល់គរដួលសន្លប់កណ្ដាលផ្លូវមិនមានអ្នកណាជួយ៕ ម្ចាស់គណនីរូបនេះបានសរសេររៀបរាប់ថា:

(អត់ចង់បង្ហោះទេ ថ្ងៃនេះសុំនិយាយម្តង មនុស្សជិះកាត់ទៅមកមិនឈប់ ឃើញគ្នាដួលសន្លប់កណ្តាលថ្នល់ មិនមានអ្នកជួយ សុខចិត្តឈរមើលពីចម្ងាយ ហើយ ពីកន្លែងមនុស្សសន្លប់ដល់កន្លែងប៉ូលីសឈរប្រចាំការ១០០ម៉ែត្រ មានបុរសម្នាក់ទៅរកប៉ូលីសជួយ គាត់មកវិញបានត្រឹមគ្រវីក្បាល ប៉ូលីសមិនអើពើរ តើបេះដូងធ្វើពីអី អស់លោក៕)

ប្រភព:Nou Sovanna