ជួយលោកយាយផង ! លោកយាយជរាម្នាក់រស់នៅយ៉ាងលំបាក លក់នំបញ្ចុកបន្តិចបន្តួចត្រូវចិញ្ចឹមចៅដល់ទៅ៣នាក់...
Panha
-

ជីវិតរបស់លោកយាយម្នាក់ រស់នៅភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពុងឆ្នាំង ត្រូវរ៉ាប់រងចិញ្ចឹមចៅ៣នាក់ក្នុងបន្ទុក។ លោកយាយកំសត់ សព្វថ្ងៃធ្វេីនំបញ្ចុកបន្ដិចបន្តួចដេីម្បីលក់ ឃើញហើយពិតជាលំបាកវេទនាខ្លាំងណាស់។

ក្រោយពីបានឃើញលោកយាយបែបនេះ ធ្វើឲ្យមហាជនជាច្រើន បានបង្ហាញអារម្មណ៍ អាណិតលោកយាយជាខ្លាំង​ ។ ដោយយោងតាមប្រភពគណនីហ្វេសបុកមានឈ្មោះ (កំពុងឆ្នាំង ចិត្តស្មោះ) បានបង្ហោះដោយសរសេររៀបរាប់ថា:

(លោកយាយគាត់រស់នៅក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពុងឆ្នាំង រាល់ថ្ងៃលោកយាយលក់នំបញ្ចុក ហើយគាត់ត្រូវចិញ្ចិមចៅ៣នាក់ទៀតសូមសប្បុរសជនមេត្តាជួយគាត់ហើយសូមមេត្តាជួយចែករំលែកវីតេអូនេះផង។​ (087696418))