កាលពីពេលថ្មីៗនេះ យោងតាមប្រភពពីស្ត្រីម្នាក់ដែលមានគណនីហ្វេកបុកឈ្មោះ Heng SoVattey ដែលអះអាងថានាង ជាប្រពន្ធស្របច្បាប់របស់លោក ណាប់ ស៊ីថា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឯកភ្នំ បានកេីតទុកមិនសុខចិត្តដោយសារ លោកប្តីកំហូច ធ្វេីបាប៕ម្ចាស់គណនីហ្វេសបុករូបនេះបានសរសេរសារបង្ហោះថា:

(ប្តីខ្ញុំ ឈ្មោះ ណាប់ សុីថា មេបញ្ជាកាកងរាជអាវុធហត្ថ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង បានធ្វើបាបខ្ញុំនិងកូនខ្លាំងណាស់ កុហកបោកប្រាស់គ្រប់បែបយ៉ាង ទាំងអស់ សូម្បីលុយសំរាលកូនក៏គាត់ មិនអោយខ្ញុំដែរជាលុយម្តាយខ្ញុំទាំងអស់ពេលខ្ញុំសំរាលកូន បាន2 ម៉ោងគាត់ទៅចោលខ្ញុំ អោយងងឹតមុខដួលសន្លប់ក្នុងបន្ទប់ទឹក នៅមន្ទីពេទ្យហៅគាត់អោយត្រលប់មកមើលខ្ញុំគាត់ មិនមកមើលខ្ញុំនិងកូនទេ អោយបងស្រីគាត់មកមើលជំនួសហើយបងស្រីនោះបានធ្វើបាបខ្ញុំនិងកូន បង្ខំខ្ញុំអោយហូបរបស់ដែលគេតមខ្លាចទាស់យកម្ហូបត្រីងៀតខ្ញុំទុកហូបកូនខ្ចី បោះចោលទាំងអស់ធ្វើបាបបញ្ចុកទឹកដោះគោកូន ខ្ញុំអោយឈ្លក់វក់វី រហូតដល់ឈឺធ្ងន់ចូលពេទ្យគន្ធបុផ្ផាសៀមរាប ទៅដល់ពេទ្យសៀមរាប បងគាត់ដេញម្តាយខ្ញុំមិនអោយប៉ះកូនខ្ញុំ ស្តីថាប្រើពាក្យធ្ងន់ៗអោយម្តាយខ្ញុំមុខគេឯងមើលគ្រប់គ្នា បងស្រីគាត់ធ្វើកូនខ្ញុំវក់វីមិនអោយបានគេងស្រួលទេ ទាំង កូនខ្ញុំកំពុងឈឺសេរ៉ូម ព្យួរនិងច្រមុះ ផងដៃផង គ្មានអាណិតក្មេងទើបកើតបាន3ថ្ងៃ បន្តិចសោះប្តីខ្ញុំកាន់ជើងបងស្រីគាត់ មកធ្វើបាបខ្ញុំនិងកូនអោយលំបាកវេទនាបំផុត។
ហើយចង់ដណ្តើមកូនខ្ញុំយកអោយបងស្រីគាត់ទៅចិញ្ចឹមនៅភ្នំពេញ ខ្ញុំមិនព្រមអោយទើប ប្តីខ្ញុំមកធ្វើបាបខ្ញុំនិងកូន យកខ្ញុំនិងកូនមកទុកចោលនៅផ្ទះម្តាយខ្ញុំនៅ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏បើកឡានទៅចោលខ្ញុំរហូតខ្ញុំសំរាលកូនបាន15ថ្ងៃ គាត់ផ្ញើរូបអោបស្រីមកបញ្ឈឺខ្ញុំ អោយយំឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ ដល់សន្លប់ ជាច្រើនលើក ។

ខ្ញុំខលហៅគាត់អោយត្រលប់មកមើលខ្ញុំនិងកូន ដែលកំពុងឈឺ គាត់មិនមកមើលទេ គាត់Block លេខខ្ញុំទាំងអស់ដែលខលនិង ផ្ញើរសារទៅគាត់។ប្តីខ្ញុំគាត់បង្ខំម្តាយខ្ញុំអោយលក់ដីភូមិដីចំការលក់ផ្ទះ អោយគាត់ ដោយប្រើពាក្យ(ថាម៉ែឯងមិនលក់ បើម៉ែឯងងាប់ទៅខ្ញុំគង់តែលក់ ចោលទេ ប្រពន្ធខ្ញុំមិនហា៊នជាមួយខ្ញុំទេ )បង្ខំខ្ញុំអោយលក់កងដៃ ចិញ្ចៀនរបស់ដែលនៅខ្លួនខ្ញុំមានអ្វីគាត់ប្រើអោយខ្ញុំលក់យកលុយអោយគាត់ទាំងអស់រយះពេល2 ឆ្នាំហើយគាត់មិនដែលអោយលុយខ្ញុំចិញ្ចឹមកូន មួយរៀលខ្មែរទេ តាំងពីកូនកើតមក លុយសំរាលកូនក៏ជាលុយម្តាយខ្ញុំទាំងអស់ ម្តាយខ្ញុំជួយចិញ្ចឹមកូនខ្ញុំ គ្រប់បែបយ៉ាង តែប្តីខ្ញុំគាត់ខំរកលុយចិញ្ចឹមម៉ែនិងបងប្អូនគាត់គាត់គិតតែសប្បាយស្រីញី ធ្វើបាបបញ្ឈឺដាក់ខ្ញុំរហូត គំរាមធ្វើបាបខ្ញុំដល់ជីវិត គាត់អាងអំណាចបុណ្យសក្តិគាត់ជាមេPMស្រុក មកធ្វើបាបខ្ញុំនិងកូនគ្មានចិត្តធម៌មេត្តាអាណិតអាសូរដល់ខ្ញុំនិងកូនបន្តិច ទេ កូនមិនដែលឃើញមុខឪពុកដូចកូនគេទេ??? ប្រភពពីប្រពន្ធរបស់គាត់។)

ប្រភព:Heng SoVattey