ឯកឧត្តម វិល្លាម ដែលជាប្រធានគណបក្សខ្មែរក្រោក បានបង្ហោះសារយ៉ាងខ្លីនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា"ល្អណាស់ ពេលនេះ មេឧក្រិដ្ឋជនព្រៃឈេី គង់ក្រឹង បានពាក់ខ្នោះដៃហេីយ ដេីម្បីបញ្ជូនជននេះទៅតុលាកា ! នេះទេីបស្មេីភាព អ្នកក្រ អ្នកមានអោយតែធ្វេីខុសគឺ «ខ្នោះ»។

គួរបញ្ជាក់ផងដែរ កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការបញ្ជូនឧកញ៉ា គង់ ក្រឹង និងកូនប្រសារបស់គាត់ ទៅកាន់តុលាការហើយ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ។

ឧកញ៉ា គង់ ក្រឹង និងកូនប្រសារបស់គាត់ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សម្រេចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ។ បន្ទាប់ពីឃាត់ខ្លួននេះ ពេញមួយព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង នាំមកឆែកឆេរផ្ទះ នៅស្រុកស្នួល ខេត្តក្រចេះ៕





ប្រភព៖ William Guang