បាត់ដំបង៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង១០នាទី ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ ក៏បានធ្វើការស៊ើបអង្កេត និងឈានដល់ចាប់បានសជនសង្ស័យម្នាក់ ដែលបានលួចគាស់តូប ជនរងគ្រោះលួចរបស់របរ នៅចំណុច ក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ជនសង្ស័យមានឈ្មោះថា ឆែម សីហា(អូន) ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្តភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកជនរងគ្រោះមានឈ្មោះថា អែម សារិទ្ធ ភេទប្រ ស អាយុ38ឆ្នាំមានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។
វត្ថុតាងដែលដកហូតបានរួមមាន ម្សៅឆាចំនួន០៣កញ្ចប់ -មីកំប៉ុងចំនួន១៦កំប៉ុង -ទឺកដោះគោឆៅចំនួន១១កំប៉ុង-ទឺកក្រូចចំនួន០១ដប-កង្ហាតូចពណ៍ខៀវចំនួន០១- ចង្កានហ្គាសតូចចំនួន០១ ផ្លែផាស់សិនចំនួន០១ថង់។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់៕