បើយោងតាមគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា Manit Pholla បានបង្ហោះវិដេអូ អមជាមួយនឹងរូបភាពរបស់ក្រុមការងារ ដែលបានទៅដល់ទីតាំង និងបានជួបជាមួយនឹង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលគាត់កំពុងតែរង់ចាំ ក្នុងការដំណើរចែកជូនក្តីស្រលាញ់ ក៏ដូចជាសំភារៈ ជូនដល់ប្អូនៗទាំងអស់គ្នា។

នៅក្នុងគណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា "ផ្លូវលំបាកខ្លាំង ចំណាយពេលចេញចូលព្រៃ ៨ម៉ោង តាមរថយន្ត គោយន្ត ម៉ូតូ និងថ្មើរជើង និងទាំងយប់ងងឹតនៅតំបន់ព្រៃឡង់ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ប្រើថេរវេលា ៥ព្រលឹម ដល់១០យប់
ថ្ងៃនេះដែរ ខ្ញុំបាទ ព្រមទាំង បងប្អូនក្រុមការងារនៃ (សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម) បានដឹកនាំយកអំណោយសម្ភារសិក្សា សម្ភារប្រើប្រាស់ សម្ភារកីឡា ជូនដល់សិស្សានុសិស្ស ដែលនៅសាលាបឋមសិក្សា ក្របីមួយ និង សាលាបឋមសិក្សាទាល់ ដោយសិស្សានុសិស្សសរុបចំនួន ១២០ នាក់ ស្ថិតក្នុងតំបន់ដាច់ស្រយាល ក្នុង ភូមិក្របីមួយ ឃុំអន្លង់ភេ ស្រុក ថាឡាបីវ៉ា់ត់ ខេត្តស្ទឹងត្រែង ដោយរាល់សម្ភារទាំងអស់ ទទួលបានការចូលរួមឧបត្ថម្ភពីបណ្តាបងប្អូនសប្បុរសជន ក្នុងស្រុក ក្រៅស្រុក និងបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភ។

ខ្ញុំបាទ ព្រមទាំង ក្រុមការងារ រួមទាំង លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចំនួន ១២០ នាក់ ។ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងគោពជូនពរ បងប្អូន សប្បុរសជនទាំងអស់ ម្ចាស់ជំនួយនានា ជួបប្រទះតែពុទ្ធិពរ ទាំង ០៤ ប្រការ គឹ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ បេះដូងវិរជន #បង្កើតស្នាមញញឹមកុមារកម្ពុជា #រួមចំណែកលើកស្ទួយវិស័យអប់រំ"។





























មានវិដេអូ៖
ប្រភព៖ Manit Pholla