សូមចូលរួមរំលែកទុក្ខផង...ខំរៀនអស់រយៈពេល១២ឆ្នាំ ក្នុងការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ ថ្ងៃស្អែកដល់ថ្ងៃចូលប្រឡងហើយ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ យ៉ាងអណោចអាធ័ម...
ស៊ីហៀង
-

ភ្នំពេញ ៖ ឪពុកឌុបកូនទៅមើលឈ្មោះត្រៀមប្រឡងបាក់ឌុប តែអកុសលត្រូវជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ បណ្ដាលឱ្យកូនស្រីស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃទី ១៨ខែសីហាឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវជាតិលេខ ៦អាកែងនឹងផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។


អ្នកបើកបររថយន្តបង្កមានឈ្មោះ អេង ទិត្យ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃស្បូវ ឃុំនរាយស្រុកឈូក ខេត្តកំពត ។


តាមសម្ដីឪពុកឈ្មោះអ៊ុយ ឃុន ភេទប្រុស អាយុ ៦០ ឆ្នាំមុខរបរអាជីវក បានឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ អ៊ុយ លីលី ភេទស្រីអាយុ 18 ឆ្នាំមុខរបរសិស្សសិរីមង្គលរកាកោង អាស័យដ្ឋានបច្ចុប្បន្នភូមិរកាកោង២ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ស្នាក់នៅជាមួយគ្នា ។ ប្រភពពីឪពុកសពបានបន្តទៀតថា គាត់បានដឹកកូនស្រីរបស់គាត់ពីផ្ទះនៅស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីទៅមើលឈ្មោះប្រឡង និងទៅស្នាក់នៅផ្ទះសំណាក់ ជិតមណ្ឌលប្រឡងបាក់ឌុប នៅក្រុងតាខ្មៅ នាព្រឹកស្អែក ស្រាប់តែធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ជួបអកុសលគ្រោះថ្នាក់ចរាចរត្រូវរថយន្តដឹកឥដ្ឋ មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យកូនស្រីរបស់គាត់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មបំផុត ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យចរាចរណ៍ជើងគោកដើម្បីមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។រីឯសាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕


ដោយ៖ ភត្រ្រា