ទឹកចិត្តម្ដាយមានតម្លៃខ្លាំងណាស់ ! ទោះបីម្តាយក្រ ទោះជាត្រូវប្រឈមមុខនឹងការលំបាក ឧបសគ្គគ្រោះថ្នាក់រហូតដល់យកជីវិតទៅប្តូរ ក៏អ្នកម្តាយមិនដែលរុញរា....
Panha
-

រូបភាពមួយសន្លឹកបានបង្ហាញអោយឃេីញថា នៅលើលោកនេះគ្មានម្តាយរូបណាដែលថាមិនស្រលាញ់កូន​ ចាប់តាំងពីកូនមកចាប់កំណើតក្នុងផ្ទៃរហូតដល់ពេលសំរាល ចាប់តាំងពីកូននៅតូចបាតជើងក្រហមរងាលរហូតដល់ធំមានគូរស្រករទៅទៀត អ្នកម្តាយមិនដែលមានវិនាទីណាលោកភ្លេចកូនរបស់ខ្លួនឡើយ គឺតែងតែនៅតាមបីបាច់ថែរក្សា ការពារ ទំនុកបំរុង បារម្ភឮរំលែកទុក្ខ និងលើកទឹកចិត្តកូនជានិច្ច បើទោះជាត្រូវប្រឈមមុខនឹងការលំបាក ឧបសគ្គគ្រោះថ្នាក់រហូតដល់យកជីវិតទៅប្តូរ ក៏អ្នកម្តាយមិនដែលរុញរា ម្ដងណាឡេីយ។

អត្ថបទនេះចង់ឲ្យកូនប្រុសកូនស្រីគិតពិចារណាឡើងវិញ បើកំពុងដើរលើផ្លូវខុសសូមភ្ញាក់ខ្លួនអោយទាន់ពេលវេលា។ធ្វើបុណ្យទាន់ខែភ្លឺ បើខែងងឹតហើយនោះ ទោះជាអ្នកយកប្រាក់រាប់សិបលានដុល្លារជូនគាត់ ជូនអាហារឆ្ងាញ់ៗគាត់ពិសារ ក៏គាត់ទទួលលែងបានហើយ ហើយអ្នកក៏លែងបានឃើញស្នាមញញឹមរបស់គាត់អស់មួយជីវិតដែរ។គ្មានគុណូបក្ការ:ណាធំជាងគុណរបស់អ្នកម្តាយ ហើយក៏គ្មានមហាសមុទ្រណាធំជាងសមុទ្រទឹកភ្នែករបស់អ្នកម្តាយឡើយ៕

ដូចនេះសូមកូនប្រុសកូនស្រីទាំងឡាយណាដែលកំពុងដេីរផ្លូវខុសត្រូវភ្ញាក់ខ្លួនឡេីងវិញ អោយទាន់ពេលវេលាកំុអោយមានការសោកស្ដាយនៅថ្ងៃមុខ ត្រូវស្រលាញ់អ្នកម្ដាយអោយបានច្រេីនដូចដែលម្ដាយស្រលាញ់យេីងចឹង ៕ព្រះរស់ឈ្មោះម្ដាយ

ប្រភព:ហ្វេសបុក