ការ​​​បើក​ហឹប​វិញ្ញាសា​ នៅ​​ក្នុង​​​បន្ទប់​នៃ​មណ្ឌល​ប្រឡង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ...
ស៊ីហៀង
-

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្នុងនោះផងដែរ ក្រសួង អប់រំយុវជន និងកីឡា បានយកចិត្តទុកដាក់ រៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដើម្បីធានាបានថា ការធ្វើកំណែទម្រង់ការ អប់រំ កន្លងមក នឹងនៅតែបន្ត ហើយគុណភាព នៃការអប់រំជាពិសេសការប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានគុណភាព។


ដោយឡែកយើងទៅមើលទិដ្ឋភាព​នៃការបើក​ហឹប​វិញ្ញាសា​នៅ​​ក្នុង​​​បន្ទប់​នៃ​មណ្ឌល​ប្រឡង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ  ដោយក្រសួង អប់រំយុវជន និងកីឡា បានបង្ហោះសារថា "ការ​​​បើក​ហឹប​វិញ្ញាសា​នៅ​​ក្នុង​​​បន្ទប់​នៃ​មណ្ឌល​ប្រឡង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​បាន​អញ្ជើញ​បើក​ហឹប​វិញ្ញាសា នៅ​ក្នុង​មណ្ឌល​ប្រឡង​ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សម្រាប់​​ព្រឹក​ថ្ងៃ​ទី​១ នៃ​ដំណើរ​ការ​សំណេរ​ ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដើម្បី​ពិនិត្យ​ភាព​បិទ​ជិត​ មាន​បិទ​ស្កុត​ និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា​ នៅ​ចំពោះ​មុខ​បេក្ខជន ដើម្បី​ធានា​បាន​ថា ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។ ៩ សីហា ២០១៩"។


ប្រភព៖ MoEYS Cambodia