ជូនពរឲ្យជោគជ័យគ្រប់ៗណា....នៅក្នុងបន្ទប់ ហាក់មានសភាពស្ងប់ស្ងាត់ល្អ ហើយដំណើរការប្រឡង​ ទៅយ៉ាងរលូន...
ស៊ីហៀង
-

ស្ថិតនៅក្នុងភាពតាន់តឹង ក្នុបន្ទប់ប្រឡង មានបេក្ខជន ជាច្រើនកំពុងតែញាប់ដៃ ញាប់ជើង ដើម្បីធ្វើការប្រឡងយ៉ាងណា ឲ្យខ្លួនទទួលបានជោគជ័យ​ និងទទួលបានពិន្ទុល្អ ទៅតាមបំណងប្រាថ្នា ព្រមទាំងឈានចាប់ មហាវិទ្យាល័យដែលខ្លួនចង់រៀនបន្តទៀត។


នៅព្រឹកនេះ នៅតាមមណ្ឌលប្រឡង ហាក់មានសភាស្ងប់ស្ងាត់ ក្នុងបន្ទប់ ប្រឡង ពោលពេញទៅដោយ ការខំប្រឹង ប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយវិញ្ញាសារ​ ដែលខ្លួនកំពុងបំពេញ​រៀងៗខ្លួន។


នៅក្នុងគណនីហ្វេសប៊ុករបស់ ក្រសួង អប់រំយុវជននិងកីឡា បានបង្ហោះរូបភាព អមជាមួយនឹង សារយ៉ាងខ្លីថា​"ភាព​ស្ងប់ស្ងាត់​នៃ​ការ​ដំណើរ​ការសំណេរ​នៅ​ម៉ោង​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ ​សីហា ២០១៩

នៅ​ព្រឹក​ថ្ងៃ​ទី១ នៃ​ដំណើរការសំណេរ​នៃ​វិញ្ញាសា​ទី​១ គឺ​ប្រវត្តិវិទ្យា ពី​ម៉ោង ៧:៣០ ដល់ ម៉ោង ៨:៣០ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ផែនដី និង​បរិស្ថាន​វិទ្យា ពី​ម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។

នៅ​ថ្ងៃ​ប្រឡង​នៃ​ម៉ោង​ទី១នេះ ស្ថាន​ភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាព​ស្ងប់ស្ងាត់ និង​សណ្ដាប់​ធ្នាប់​របៀប​រៀបរយ​ល្អ​ទាំង​នៅ​ក្នុង ​និង​ក្រៅ​មណ្ឌល​ប្រឡង ថ្វីត្បិត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ដំណើរ​ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់ ។១៩ សីហា ២០១៩ | មណ្ឌល​សំណេរគ្រប់រាជធានី - ខេត្ត"។


ប្រភព៖ MoEYS Cambodia